ពលរដ្ឋរុស្ស៊ីរស់នៅទីក្រុងម៉ូស្គូ បង្ហាញការខឹងសម្បារចំពោះការសម្រេចចិត្តឲ្យប្រើប្រាស់មីស៊ីលរបស់លោក Biden

2024/11/19 03:19:01 am        166

ពលរដ្ឋរុស្ស៊ីរស់នៅទីក្រុងម៉ូស្គូ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា ពួកគេខឹងសម្បារ និងព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតនៅសហរដ្ឋអាមេរិក វាយប្រហារចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ។

លោក Alexander វ័យ ៧១ឆ្នំា និយាយថា រុស្ស៊ីគួរតែវាយបកទៅវិញលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូ ជាការឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេង ។

ចំណែកឯនាង Anastasiya វ័យ ១៨ឆ្នាំ ដែលទើបផ្លាស់ទីលំនៅមកកាន់ទីក្រុងម៉ូស្គូ ពីទីក្រុង Sevastopol និយាយថា នាងធ្លាប់ឆ្លងកាត់ការប្រកាសអាសន្នដែនអាកាសញឹកញាប់នៅទីនោះ ដូច្នេះហើយដំណឹងមួយនេះ ធ្វើឲ្យនាងភិតភ័យព្រួយបារម្ភខ្លាំងណាស់ ។

ប្រធានាធិបតីរុស្ស៊ីលោក Wladimir Putinបាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ការឯកភាពរបស់លោកខាងលិចសម្រាប់ជំហានបែបនេះ នឹងមានន័យថាជាការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់ប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែន ពីព្រោះថា ហេដ្ឋារចនាសម្ព័ន្ធយោធាណាតូ និងបុគ្គលិករបស់ពួកគេ ត្រូវតែជាប់ពាក់ព័ន្ធក្នុងគោលដៅបាញ់មីស៊ីល ។

កាលពីចុងខែតុលា លោក Putinនិយាយថា ក្រសួងការពារជាតិរុស្ស៊ី កំពុងធ្វើការលើមធ្យោបាយជាច្រើន ដើម្បីឆ្លើយតប បើសិនជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ ជួយអ៊ុយក្រែនវាយប្រហារចូលកាន់តែជ្រៅទៅក្នុងដែនដីរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដោយលោកខាងលិច ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm