ក្រសួងយុត្តិធម៌កម្ពុជា-ចិន បង្ហាញជំហររឹងមាំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌របស់ប្រទេសទាំងពីរ

2024/11/19 03:40:20 pm        153

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អនុញ្ញាតឱ្យ ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ​ទស្សន​កិច្ច​របស់ ឯកឧត្តម Wang Zhenjiang និងសហការី មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្ត​ដែល​កើត​ចេញពីការជឿទុកចិត្តគ្នា ការគោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ក្លាយទៅជាដៃ​គូយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីរបស់ប្រទេសទាំងពីរ ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់រវាងស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលសមត្ថភាពរបស់មន្រ្តីរាជការ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទន្ទឹមនឹងទំនាក់ទំនងដ៏ជិតស្និតក្នុងវិស័យសង្គម-សេដ្ឋកិច្ច និងវប្បធម៌, ការជួបពិភាក្សាក្នុងវិស័យច្បាប់ក៏ជាកិច្ចការសំខាន់មួយផងដែរសម្រាប់ស្វែងយល់ពីប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗឱ្យកាន់តែច្បាស់ សំដៅពង្រឹងទំនាក់ទំនង និងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ជាពិសេស សម្រាប់អ្នកវិនិយោគ និងធុរជន។

ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នតែមួយគត់ ហើយនាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថាកម្ពុជា និងចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដូចជា សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមក្នុងវិស័យច្បាប់ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត ជាដើម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប, ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សកិច្ចរបស់គណៈប្រតិភូចិនមកព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម Wang Zhenjiang បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់លោកជំទាវរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិនគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលឯកឧត្តមតែងតែគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណប្រជាមានិតចិន។

ឯកឧត្តម Wang Zhenjiang ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាមិត្តពិតប្រាកដ និងស្មោះស្ម័គ្ររបស់ចិនយូរណាស់មកហើយ។ ឯកឧត្តម Wang Zhenjiang បានបន្ថែមថា ទំនាក់ទំនងល្អ និងរឹងមាំរវាងកម្ពុជា-ចិន ធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងការសិក្សាយល់ដឹងពីគ្នាឱ្យបានច្រើន។ ក្នុងន័យនេះ ឯកឧត្តម Wang Zhenjiang បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិនក្នុងការបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាង។

មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ចំណែកឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm