ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តី ព្រាងច្បាប់ស្តីពីជលផល

2024/11/19 04:04:13 pm        114

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧប​នាយក​រដ្ឋ​មន្រ្តី​ប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បាន​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ជល​ផល​។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំង​ថ្នាក់​ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។

សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ ត្រូវបានរៀបចំ​ឡើង​ឱ្យស្រ​ប​តាម​សភាព​ការណ៍​វិវត្តន៍​ឈាន​ឡើង​នៃ​សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផល។ សេចក្តី​ព្រាង​ច្បាប់​នេះ នឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ដូចជា៖ ១.គ្រប់គ្រង ការពារ អភិរក្ស និង​អភិវឌ្ឍ​ធន​ធាន​ជលផល ឱ្យមាននិរន្តភាព ២.ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារី​វប្បករ និងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលតជលផល ៣.គាំទ្រ​ដល់ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​វិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ៤.បំពេញបាន​នូវលក្ខខណ្ឌ​តម្រូវ និងស្តង់ដារឱ្យមានសង្គិតភាពទៅនឹងបទដ្ឋានគតិយុត្តអន្តរជាតិ ដើម្បីឆ្លើយតប​ទៅ​នឹង​បរិប​ទថ្មី ក្នុងការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ។

សេចក្តី​ព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រង ការអភិរក្ស និងការ​អភិវឌ្ឍ​ធន​ធាន​ជល​ផល​ប្រកបដោយ​ប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀងនិងសេដ្ឋកិច្ចជាតិ ព្រម​ទាំង​ធានា​ដល់ការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និង​អាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល។

អង្គប្រជុំបានធ្វើការពិភាក្សា និងពិនិត្យឡើងវិញនូវរបាយការណ៍ផលប៉ះពាល់គតិយុត្ត (Regulatory Impact Assessment) នៃសេចក្តីព្រាងច្បាប់នេះ មកលើសង្គម និង​សេដ្ឋកិច្ច​កម្ពុជា និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទ។ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផងដែរ អំពីការផ្ទេរ និងបែងចែកមុខងារនិងការទទួលខុសត្រូវ ពាក់ព័ន្ធការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ អង្គប្រជុំក៏​បាន​ពិភាក្សា​ផង​ដែរពាក់ព័ន្ធនឹងការជំរុញការធ្វើវារីវប្បកម្ម ពិសេសសម្រាប់ការនាំចេញ និងការកំណត់​ប្រភេទ​ឧបករណ៍នេសាទ ដោយម្ខាងដើម្បី​កុំ​ឱ្យមា​ន​ការ​ប៉ះពាល់​ដល់​ការ​នេសាទ​ជា​ប្រពៃ​ណី​របស់​ប្រជា​នេសាទ​ផង និងម្ខាងទៀតដើម្បីការពារនិងអភិរក្សធនធានជលផលឱ្យមានប្រសិទ្ធភាព និង​និរន្តរភាពផងដែរ។ ក្រៅពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីវិធានពាក់ព័ន្ធនឹងការនាំចូលផល ផលិត​ផល​ជល​ផលជាលក្ខណៈពាណិជ្ជកម្ម។

អង្គប្រជុំបាន​ធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ដែលមាន ១៥ ជំពូក និង ១០៥​មាត្រា ព្រមទាំងឧបសម្ព័ន្ធចំនួន ២ យ៉ាងផុលផុស ដើម្បីត្រៀម​ដាក់ឆ្លង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្រ្តីនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm