រុស្ស៊ី បានចោទប្រកាន់លោក Biden ថាកំពុងដុតបញ្ឆេះសង្គ្រាមអ៊ុយក្រែន ខណៈប្តេជ្ញាឆ្លើយតប

2024/11/19 04:07:52 pm        91

វិមានក្រឹមឡាំងរបស់រុស្ស៊ី បានចោទប្រកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃចន្ទ១៨ វិច្ឆិកា    ពីបទចាក់សាំងលើភ្លើងនៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយប្ដេជ្ញាថានឹងឆ្លើយតបចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ក្រោយអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារចូលទៅជ្រៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី។     

លោក Biden ជាអ្នកគាំទ្រក្នុងសង្គ្រាមអ៊ុយក្រែន ដែលនឹងត្រូវប្រគល់កៅអីសេតវិមានទៅឱ្យលោក Donald Trump នៅក្នុងខែមករាឆ្នាំ២០២៥ បានជំរុញឱ្យមានការប្រមូលផ្តុំមេដឹកនាំពិភពលោកដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដើម្បីធ្វើតាមការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ុយក្រែនបន្តទៀត។

ជម្លោះស្ដីពីដំណឹងនៃការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយអាមេរិក ATACMS បានផ្ទុះឡើង ខណៈក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីលជាលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃ លើទីក្រុង Odesa របស់អ៊ុយក្រែនដែលត្រូវបានការពារដោយអង្គការ UNESCO នៅសមុទ្រខ្មៅ បានបណ្តាលឲ្យមនុស្ស ១០ នាក់ស្លាប់ និងជាង ៤០ នាក់ទៀតរងរបួស។

ក្រុង Kyiv បានទទូចសុំការអនុញ្ញាតជាយូរមកហើយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រើប្រាស់ប្រព័ន្ធ          មីស៊ីលយុទ្ធសាស្ត្រកងទ័ពដ៏មានអានុភាព ឬ ATACMS វាយលុកទីតាំងយោធានៅក្នុងប្រទេសរុស្ស៊ី    ខណៈកងទ័ពរបស់ខ្លួនរងសម្ពាធកាន់តែខ្លាំង។    

អ៊ុយក្រែននិយាយថា ខ្លួនចាំបាច់ត្រូវតែអាចវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែកពីលើអាកាស ដែលបានវាយលុកភូមិស្រុកទាំងមូលនៃទីប្រជុំជននានានៅជិតសមរភូមិជួរមុខ និងទីតាំងផ្ដគត់ផ្គង់ថាមពលដែលបានបំផ្លាញនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm