រដ្ឋមន្ត្រីវេណេស៊ុយអេឡា៖ មនុស្ស១១នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការផ្ទុះឆេះនៅទីតាំងស្តុកឧស្ម័ន

2024/11/19 06:08:53 pm        98

អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេង របស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស១១នាក់ត្រូវបានចាប់ខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតជុំវិញការផ្ទុះ និងបង្កអគ្គិភ័យនៅទីតាំងស្តុកឧស្ម័នដ៏ធំមួយកន្លែង។

ទីតាំងស្តុកឧស្ម័ន Muscar នៅតំបន់ Monagas ភាគខាងកើតប្រទេស ដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋ PDVSA ត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីការផ្ទុះបំពង់បង្ហូរប្រេង បណ្តាលឱ្យមានអគ្គិភ័យ និងបណ្តាលឲ្យកម្មករយ៉ាងហោចណាស់៥នាក់រងរបួស ព្រមទាំងបង្ខំឱ្យមានការបែងចែកថាមពល នៅកន្លែងមួយចំនួន។

លោកស្រី Rodriguez និយាយថា ជនបរទេសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ បានភៀសខ្លួនចេញពីប្រទេស ហើយក្រុមហ៊ុនប្រេងរដ្ឋ PDVSA បានទទួលរងនូវការខាតបង់ចំនួន១៥៧លានដុល្លារ ទោះបីជា វានៅមិនច្បាស់ថាតើតួលេខនេះទាក់ទងទៅនឹងឧប្បត្តិហេតុតែនៅទីតាំងស្តុកឧស្ម័ន Muscar ឬនៅទីតាំងផ្សេងទៀត។ ទីតាំងស្តុកឧស្ម័នMuscar ចែកចាយឧស្ម័នសម្រាប់ការដាក់បំពេញទៅក្នុងអាងប្រេង និងការផ្គត់ផ្គង់ក្នុងស្រុក។

រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា ដែលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអាណត្តិទីបីនៅឆ្នាំក្រោយ បន្ទាប់ពីជម្លោះដ៏ខ្លាំងក្លាជាមួយក្រុមប្រឆាំង ជុំវិញភាគីណាមួយជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា បាននិយាយដដែលៗថា ការបំផ្លិចបំផ្លាញ និងអំពើភេរវកម្ម គឺនៅពីក្រោយឧបទ្ទវហេតុនៅរោងចក្រប្រេង និងថាមពលអគ្គិសនី រួមទាំងការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស កាលពីខែសីហា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm