ស្រ្តីប្រមាណ ៨០% រួមចំណែកយ៉ាងខ្លាំងលើការងារវិស័យឧស្សាហកម្មកាត់ដេរ

2024/11/19 06:53:42 pm        352

គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញសរុបចំនួន ៤៥,៥ ប៊ីលាន​ដុល្លារ ដែលរួមមានវិស័យសំខាន់ៗដូចជា វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ជាមួយ​នេះ​រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនោះភាគច្រើនប្រមាណ៨០% នៃនិយោជិត​នៅ​ក្នុង​វិស័យ​ទាំង​នោះ គឺជាស្ត្រី។ ដូចនេះហើយ ស្រ្តីមានតួនាទីសំខាន់ខ្លាំង​ណាស់​ក្នុង​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀក​បំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងកា​រ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​យល់​យ៉ាង​ច្បាស់​នូវ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​នៃ​វិស័យ​ទាំង​នេះ និងបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង​កាបូប​នៅ​កម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​ចីរភាព​បរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និង​មាន​លក្ខណៈ​ពិសេស។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីករជាស្រ្តី ដែលប្រកបមុខរបរក្នុងវិស័យសម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ជាការកត់សម្គាល់គឺមើលឃើញថា សព្វថ្ងៃ​វត្តមាន​ស្រ្តី​នៅ​​ក្នុង​អាជីពការងារកាន់តែមានចំនួនកើនឡើងច្រើន ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ដែល​​រដ្ឋាភិបាលបានខិតខំទាក់ទាញអ្នកវិនិយោគជាច្រើនហូរហែ ឲ្យមកបើករោងចក្រ សហគ្រាស​នៅ​កម្ពុជា ថែមទាំងផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។

ក្រុម​អាជីវករ បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ និងគិត​គូរ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងខណៈប្រទេសបន្តរក្សាបានសុខសន្តិភាព ក៏បានជំរុញ​ឱ្យស្រ្តី​វ័យក្មេង​មាន​ចំនួន​កាន់​តែច្រើនឡើងផងដែរ ក្នុងការជ្រើសរើសសិក្សាមុខជំនាញ និងប្រឡូក​ក្នុង​អាជីព​ការងារ​ដូច​បុរស​។

ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ​សម​ស្រប​ក្នុង​វិស័យ​វាយ​នភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជាបានចូលរួម​ក្នុង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយ​តម្លៃ​លើ​លក្ខ​ខណ្ឌ​ការងារ​ដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋាន​ការងារ​គោល​ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm