Dejan Kulusevski តែ​ត​បញ្ចូល​ទី​ចុង​ម៉ោង​ឱ្យ Juventus ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​នៅ UCL

2021/10/21 07:46:21 pm        97

​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus រកបាន​ជ័យជំនះ ៣​ប្រកួត​ផ្ទួនៗ​ក្នុង​ពូ​ល H នៅ​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​រុស្ស៊ី Zenit St. Petersburg ១-០​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់ Juventus ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨៦ ទៅហើយ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ​បម្រុង​សញ្ជាតិ​ស៊ុយអែត Dejan Kulusevski​។

​​ក្រុម​របស់លោក Massimiliano Allegri មានឱកាស​ស៊ុត​ចំ​គោលដៅ​តែ​ពីរលើក​គត់​ក្នុង​ប្រកួត​នេះ ខណៈ​មួយលើកទៀត​គឺ​ឱកាស​របស់ Weston McKennie ជួយ​បាន​ដោយ​អ្នកចាំទី​។ ​​នេះ​ជា​ជ័យជំនះ​បី​ប្រកួត​ផ្ទួនៗ​សំរាប់ Juventus ក្នុង​ពូ​ល H នេះ​ធ្វើឱ្យ​ពួកគេ​បន្ត​នាំមុខគេ​មាន ៩ពិន្ទុ​ពេញ​ខណៈ Zenit St. Petersburg ឈរ​លេខ៣ មាន ៣ពិន្ទុ​។ ​​ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក​តោ​ខៀវ Chelsea បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ Malmo ក៏​មិន​ភ្លាត់​បី​ពិន្ទុ​ដែរ​ជាមួយនឹង​ជ័យជំនះ ៤-០​។

​​ខ្សែការពារ Christensen បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៩ មុនពេល​ដែល Jorginho បន្ថែម​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី២១​។ ​​ឈានចូល​វគ្គ​ទី២ កីឡាករ​អាល្លឺម៉ង់ Kai Havertz ក៏​រកបាន​គ្រាប់​នាំមុខ ៣-០ នៅ​នាទី​ទី៤៨ មុនពេល​ដែល​Jorginho រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៥៧ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​។​ ​​បី​ពិន្ទុ​បន្ថែម​នេះ Chelsea មាន ៦ពិន្ទុ​ឈរ​លេខ២ តាម​ពីក្រោយ Juventus ៣ពិន្ទុ​ខណៈ Malmo បន្ត​ឈរ​ក្រោម​គេ​គ្មាន​ពិន្ទុ​រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm