មេដឹកនាំពិភពលោក រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានពិភាក្សាអំពីភាពអត់ឃ្លាន និងភាពក្រីក្រ នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេស G20 កាលពីថ្ងៃចន្ទ នៅទីក្រុង Rio de Janeiro ប្រទេសប្រស៊ីល។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានអះអាងថា សមាជិកបប្រទេស G20 គួរតែនាំមុខក្នុងការដោះស្រាយបញ្ហានៃភាពអត់ឃ្លាន និងភាពក្រីក្រ។ លោកនិយាយថា អ្នកដែលអង្គុយជុំវិញតុនេះ ទទួលខុសត្រូវជាបន្ទាន់ ក្នុងការលុបបំបាត់ការបំផ្លាញដោយសារសង្គ្រាម ដែលធ្វើឲ្យមនុស្សជាតិអាម៉ាស់។

ប្រធានាធិបតីចិន លោក Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការក្នុងការអភិវឌ្ឍបរិយាកាសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិមិនរើសអើងដែលបើកចំហនិងរួមបញ្ចូលគ្នា ក្នុងគោលបំណងដើម្បីកសាងពិភពលោកប្រកបដោយយុត្តិធម៌។ ការអត្ថាធិប្បាយរបស់លោក Xi ត្រូវបានគេមើលឃើញថា កំពុងតាមដានសហរដ្ឋអាមេរិកខណៈប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កំពុងត្រៀមខ្លួនវិលត្រឡប់ទៅកាន់សេតវិមានវិញជាមួយនឹងគោលនយោបាយអាមេរិកជាមុន «America First» របស់លោក។
លោក Joe Biden ប្រធានាធិបតីជិតផុតអាណត្តិ បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកប្រទេស G20។ លោក និយាយថា ក្រុមនេះបានធ្វើឲ្យមានភាពរីកចម្រើនជាមួយគ្នា ហើយលោកជំរុញឱ្យបន្តដំណើរទៅមុខ។ ក្រុមប្រទេសនេះមានឥទ្ធិពលដើម្បីដឹកនាំនៅក្នុង «យុគសម័យថ្មីនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» និងផ្តល់ជំនួយដល់អ្នកទាំងឡាយណាដែលត្រូវការបំផុត។
កិច្ចប្រជុំកំពូល នឹងបិទនៅថ្ងៃអង្គារនេះ នៅពេលដែលមេដឹកនាំទាំងអស់ នឹងអនុម័តសេចក្តីប្រកាសរួមមួយ។