ការភ្ជាប់រវាងសាកលវិទ្យាល័យ និងសហគ្រាស ជាការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច

2024/11/19 09:48:54 pm        555

សាកលវិទ្យាល័យ និងសហគ្រាស ដើរតួនាទីយ៉ាងសំខាន់ជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើតភាពជាដៃគូ សហការ រវាងគម្លាតគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស ដែល​ត្រូវ​តភ្ជាប់​បំប្លែងចំណេះដឹង និងទ្រឹស្តី ឈានដល់ការបង្កើតបច្ចេកវិទ្យា ថ្មីៗ និងការ​បង្កើត​ឱកាស​ការងារ​ជាដើម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ពិធីបើកកម្មវិធី សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សាកល​វិទ្យាល័យ ​និងសហគ្រាស ផ្តោតលើ៖ កាតាលីករនៅក្នុងគំរូត្រីវ័ណ្ត សម្រាប់​នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដើម្បីទទួលបានកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ជាមួយនឹង​តម្រូវ​ការ​របស់​សហ​គ្រាស​ គឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញ ឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​គុណភាពនៃការអប់រំផងដែរ។ ទន្ទឹមនេះ យុទ្ធសាស្រ្តខាងលើ នឹងបង្កើតឱកាសដល់ និស្សិត​នៅ​កម្ពុជា ទទួលបានជំនាញ ចំណេះ ពិតប្រាកដ ឆ្លើយតបតម្រូវ​ការ​ការងារ​នៅ​តាម​បណ្តា​សហ​គ្រាស​ឧស្សាហកម្ម។ ជាការពិត ណាស់, សាកលវិទ្យាល័យ និងសហគ្រាស​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើត ភាព​ជា​ដៃ​គូ​សហការ​ដ៏​រឹង​មាំ គម្លាតរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាសត្រូវបានតភ្ជាប់ ដោយបំប្លែងចំណេះដឹង និង​ទ្រឹស្តី ទៅជាការអនុវត្តជាក់ស្តែង ដែលឈានដល់ការបង្កើតបច្ចេកវិទ្យាថ្មីៗ និងការ​បង្កើត​ឱកាស​ការងារថ្មី។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០៣០ បានគូស បង្ហាញពីការតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករដ៏ សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល, ផែនទីបង្ហាញផ្លូវនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់សាកលវិទ្យាល័យ សហ​គ្រាស ដែលជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍។

តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ, អាចសម្រេច​នូវ​គោល​បំណង​សំខាន់ៗ​មួយ​ចំនួន​រួមមាន​៖ ការពន្លឿនល្បឿន នវានុវត្តន៍ សំដៅដល់ការជំរុញវប្បធម៌នវានុវត្តន៍ និងការច្នៃប្រឌិត ដែល​សាកលវិទ្យាល័យ និងសហគ្រាសធ្វើការរួមគ្នា ដើម្បីបង្កើត ផលិតផល ដំណើរ ការផលិត និង​សេវាកម្មថ្មីៗ, ការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅដល់​ការ​លើក​កម្ពស់​គម្រោង​ស្រាវ​ជ្រាវ រួមគ្នា ដែលដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម, ការអភិវឌ្ឍធនធានមនុស្ស សំដៅ​ដល់ការបំពាក់ឱ្យសិស្សជំនាញអនុវត្ត ជាក់ស្តែង និងចំណេះដឹង​ក្នុង​ឧស្សាហកម្ម​តាមរយៈ​កម្ម​សិក្សា ការរៀនសូត្ររួមបញ្ចូលគ្នា និងកម្មវិធីសហគ្រិនភាព, និងការជំរុញ កំណើនសេដ្ឋកិច្ច​ដោយ​ការ​ផ្សព្វផ្សាយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ដើម្បីសម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនគប្បីបន្តជំរុញ បរិយាកាសអំណោយផល តាមរយៈគោលនយោបាយ និង​បទ​ប្បញ្ញ​ត្តិ​គាំទ្រ, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កន្លែងស្រាវជ្រាវ និង​មជ្ឈ​មណ្ឌលនវានុវត្តន៍, កសាងសមត្ថភាពបន្ថែមដល់អ្នកស្រាវជ្រាវទាំងវិស័យសាធារណៈ និង​ឯកជន និងបង្កើតភាពជាដៃគូរឹងមាំ ដោយសហការប្រកបដោយប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល គ្រឹះ​ស្ថានអប់រំ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm