ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានកំពុងរីកធំធាត់ និងកំពុងផ្តល់ផល​វិជ្ជមាន​ដល់​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា

2024/11/19 10:08:16 pm        321

ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ ២០១៧, បច្ចុប្បន្ន​ប្រព័ន្ធ​គាំពារ​សង្គម​កំពុង​គ្របដណ្ដប់ពលរដ្ឋជាង ៧លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំ​ជាង​មុន​ជាង ៣ដង ដោយបានកំពុងផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម លើកឡើងនៅក្នុងសន្និសីទជាតិ ស្ដីពី​សមិទ្ធ​ផល​នៃ​ប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ចេញ​នូវ​អន្ត​រាគមន៍ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋនាពេលកន្លងទៅរួមមាន៖ ការ​ពង្រឹង​ភាព​ធន់​របស់ពលរដ្ឋ ដោយផ្ដល់ការគាំពារ តាមរយៈកម្មវិធីជាតិជំនួយសង្គម និងរបប​សន្តិសុខ​សង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស, សមត្ថភាព និងកាលានុវត្ត​ភាព​ការងារ និងការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ​ការ​ផ្ដល់​នូវ​ការ​គាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូបញ្ជាក់ថា តាមរយៈវិធីសាស្ត្រទាំងពីរខាងលើ ជារួម, វិសាល​ភាព​របស់​ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧ ដោយ​បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧ លាននាក់, ខណៈដែល​ចំណាយ​ថវិកា​ជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង បើគិតជារួម, ទំហំចំណាយ​ថវិកា​សរុប​លើ​ប្រព័ន្ធ​គាំពារ​សង្គម មាន ចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលប្រមាណ ៤,៣ ប៊ីលានដុល្លា​រ​​អាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។

ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់​គ្រួសារ និងពលរដ្ឋ ដែលទទួលផល ក្នុងនោះបើគិតជាមធ្យម, ម្នាក់ៗ​ទទួល​បាន​នូវ​ថវិកា​ចំនួន​ ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុង​អំឡុង​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយ​ថវិកា​ជាតិ​សរុប​ប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាមេរិក, សម្រាប់គ្រួសារ​មាន​បណ្ណ​សមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារ នីមួយៗ ទទួលបានថវិកា​ឧបត្ថម្ភ​ជា​មធ្យម ​ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារក្នុងមួយឆ្នាំ ។

ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល និង​ការ​រក្សា​លំនឹងជីវភាពគ្រួសារ ពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន, ព្រម​ទាំង​បាន​ធ្វើ​ឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារ មាន ភាពប្រសើរឡើងផងដែរ ។ បន្ថែមលើនេះ, ការវិនិយោគដ៏ច្រើននេះ បានផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការ​អភិវឌ្ឍ​មូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដោយបានធ្វើឱ្យ​គោល​នយោបាយ​គាំពារ​សង្គម​ ក្លាយជាគោលនយោបាយដ៏សំខាន់ និង មិនអាច ខ្វះបាន ព្រមទាំង​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់ ក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋ​សភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ​កាត់​បន្ថយ​វិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        219
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm