សមាគមជប៉ុន-កម្ពុជា សន្យាបន្តកៀរគរក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា

2024/11/19 10:25:14 pm        272

លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បាន​សន្យា​បន្ត​កៀរគរនូវក្រុមហ៊ុនរបស់ប្រទេសជប៉ុន មកធ្វើការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេស​កម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ។

ក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) លើក​ឡើងថា នេះជាលើកទី៤ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា ដោយបច្ចុប្បន្ន សង្កេតឃើញថា កម្ពុជាបាន​អភិវឌ្ឍ​ជឿន​លឿន​ជាង​មុន​លើ​ការ​វិនិយោគ​ពី​បណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ ។

លោក បានបន្តថា សម្រាប់ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាពបន្ថែម ក្នុង​ការវិនិយោគពីក្រុមហ៊ុននានា របស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​វិស័យ​សំណង់​ផងដែរ ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ដែល​ដំណើរ​ទស្សនកិច្ចនេះ ជាពេលវេលាដែលខុសប្លែកពីលើកមុន ហើយជាឱកាសជាច្រើន សម្រាប់​សមាគមជប៉ុន-កម្ពុជា ខណៈក្រសួងរៀបចំដែនដី គ្រោងរៀបចំសន្និបាតប្រចាំឆ្នាំ នា​សប្តាហ៍​ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ក្នុងជំនួបនេះឯកឧត្តម សាយ សំអាល់ លើកឡើង ពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុន​លើ​វិស័យ​មួយ​ចំនួន ដូចជានៅក្នុងខេត្តព្រះសីហនុ នឹងមានការពង្រីកផែ ដោយមាន​មហិច្ឆតា​នឹង​ប្រែក្លា​យ​ផែ​នេះ​ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏​ជា​កន្លែង​ដ៏​សំខាន់មួយ សម្រាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅ​វិនិយោគ​សំខាន់​ៗ​មួយ​ចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់​ដំណើរ​ការ​សេដ្ឋកិច្ច​របស់​ប្រទេសក​ម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានខិតខំប្រឹងប្រែង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ ដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជា ប្រព្រឹត្តទៅដោយរលូនទៅមុខ ហើយសង្ឃឹម​ថា​នឹង​រក្សា​បានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm