G20 មិនអាចឈានដល់ការព្រមព្រៀងគ្នា ស្ដីពីបញ្ហាអាកាសធាតុ និងអ៊ុយក្រែន

2024/11/19 10:33:14 pm        49


បណ្ដាមេដឹកនាំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) កាលពីថ្ងៃចន្ទ (ទី១៩ ខែវិច្ឆិកា) បានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក នៅក្នុងកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅឯកិច្ចប្រជុំកំពូល នាទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយការជួបប្រជុំនេះត្រូវបានគ្របដណ្ដប់ដោយការខ្វែងគំនិតគ្នា ជុំវិញសង្រ្គាម នៅប្រទេសអ៊ុយក្រែន និងការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញ ក្នុងពេលវេលាដ៏ខ្លីខាងមុខនេះ។

នៅមុនកិច្ចប្រជុំនោះ UN បានទទូចសុំមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុត ក្នុងពិភពលោក ឲ្យជួយសង្គ្រោះកិច្ចពិភាក្សាអាកាសធាតុដែលជាប់គាំង ក្នុងប្រទេសអាស៊ែបៃហ្សង់ តាមរយៈការជំរុញការផ្តល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងតស៊ូជាមួយការឡើងកម្ដៅផែនដី។

សមាជិករបស់ G20 ដែលមិនចុះសម្រុងគ្នា ជុំវិញថា តើអ្នកណាគួរបង់នោះ មិនបានធ្វើការប្តេជ្ញាចិត្តបែបនេះទេ ដោយគ្រាន់តែលើកឡើងថា ប្រាក់រាប់សែនកោដិដុល្លារដែលត្រូវការចាំបាច់នេះ នឹងបានមកពី «គ្រប់ប្រភពទាំងអស់»។

ដោយនិយាយសំដៅទៅកាន់រដ្ឋធានីនៃប្រទេសអាស៊ែបៃហ្សង់ ជាកន្លែងដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់ UN កំពុងកើតមាន លោក Mick Sheldrick សហស្ថាបនិកនៃក្រុមតស៊ូមតិ Global Citizen បានប្រាប់ថា៖ «មេដឹកនាំទាំងអស់កំពុងបង្វែរការទទួលខុសត្រូវឲ្យទៅទីក្រុងបាគូវិញ»។ លោកបានប្រាប់សារព័ត៌មាន AFP ថា៖ «នេះប្រហែលជាពិបាកនឹងធ្វើឲ្យកិច្ចព្រមព្រៀងសម្រេចបានណាស់»។

ជាមួយគ្នានេះ ហានិភ័យនៃការកកើនឡើងនូវភាពតានតឹង ក្នុងសង្រ្គាម នៅអ៊ុយក្រែន ហើយនិងការរំពឹងទុកពីការវិលត្រឡប់មកវិញនៃគោលនយោបាយបែបឯកោ គឺ «America First» (អាមេរិកទី១) របស់ប្រធានាធិបតីអាមេរិក លោក Trump ក៏គ្របដណ្តប់លើកិច្ចពិភាក្សានៅក្នុងប្រទេសប្រេស៊ីលនេះផងដែរ។

ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងចូលរួមកិច្ចប្រជុំកំពូលនេះដែរ ប៉ុន្តែក្នុងនាមជាឥស្សរជនមិនសូវទទួលបានការចាប់អារម្មណ៍ ដោយត្រូវបាំងដោយស្រមោលរបស់មេដឹកនាំរបស់ចិន គឺលោក Xi Jinping (ស៊ី ជិនពីង) ដែលបានតាំងខ្លួនជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងសម័យកាលថ្មីរបស់លោក Trump៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        150
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        189
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm