លោក Biden ប្រកាសដាក់ទណ្ឌកម្មថ្មី ចំពោះអ្នកតាំងលំនៅអ៊ីស្រាអែល «ជ្រុលនិយម»

2024/11/19 10:38:53 pm        51


រដ្ឋបាលលោក Joe Biden កាលពីថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាពលរដ្ឋអ៊ីស្រាអែល និងអង្គភាពពាក់ព័ន្ធ ក្នុងចលនាតាំងលំនៅជ្រុលនិយម នៅតំបន់ West Bank ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការកើនឡើងនូវអំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅក្នុងដែនដីនេះ។

ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃក្រឹត្យដែលលោកប្រធានាធិបតី Biden បានចេញ ក្នុងខែកុម្ភៈ ដើម្បីចាត់វិធានការឲ្យមានការទទួលខុសត្រូវ ចំពោះអំពើហិង្សាដែលត្រូវបានធ្វើឡើងដោយអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម នៅតំបន់ West Bank ដែលសំដៅលើជនប៉ាឡេស្ទីន ហើយនិងអង្គការដែលគាំទ្រអំពើហិង្សាបែបនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជាថ្មីម្តងទៀត សូមអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការ និងឲ្យមានការទទួលខុសត្រូវចំពោះ ឬការប្រព្រឹត្ត អំពើហិង្សា ការផ្លាស់ទីលំនៅដោយបង្ខំ និងការរឹបអូសយកដីឯកជន។ សហរដ្ឋអាមេរិក នឹងបន្តជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះអ្នកដែលបង្កអស្ថិរភាពបន្ថែមទៀត នៅតំបន់ West Bank និងចំពោះអ្នកគាំទ្រអំពើហិង្សាជ្រុលនិយម នៅក្នុងតំបន់»។

ខណៈពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលបានគាំទ្រលើការតាំងលំនៅរបស់ជនជាតិអ៊ីស្រាអែល កាលពីមុន នឹងមានអំណាចក្នុងការលុបចោលក្រឹត្យរបស់ Biden គេនៅមិនទាន់ច្បាស់ទេថា តើការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនានា អាចត្រូវបានលុបចោលយ៉ាងស្រួលៗដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm