រដ្ឋាភិបាលស៊ូដង់និយាយថា បើកទូលាយចំពោះដំណោះស្រាយជម្លោះប្រដាប់អាវុធ ដើម្បីធានាបានការដឹកជញ្ជូនជំនួយ ​

2024/11/19 10:42:48 pm        43


រដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបើកទូលាយក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះប្រដាប់អាវុធនៅក្នុងប្រទេស និងធានាបានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ។

យោងតាមឯកអគ្គរដ្ឋទូតស៊ូដង់ប្រចាំនៅសហរដ្ឋអាមេរិក លោក Mohamed Abdullah បាននិយាយថា លោក Abdel Fattah Al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ និងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ បានប្រាប់ទៅបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសស៊ូដង់ លោក Tom Perriello ក្នុងអំឡុងជំនួបមួយថា រដ្ឋាភិបាលស៊ូដង់ បើកទូលាយចំពោះដំណោះស្រាយទាំងអស់ដើម្បីបញ្ចប់ និងដោះស្រាយជម្លោះ ហើយក៏បើកទូលាយផងដែរក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ ប៉ុន្តែរដ្ឋាភិបាលនឹងមិនទទួលយកការឆ្លៀតឱកាសនេះ ដើម្បីដឹកជញ្ជូនអាវុធចូលទៅដល់ក្រុមឧទ្ទាមជំនួសឱ្យការដឹកជញ្ជូនស្បៀងអាហារនោះទេ។

លោក Abdullah និយាយថា លោក Al-Burhan បានប្រាប់ លោក Perriello ថា រដ្ឋាភិបាលស៊ូដង់ មិនយល់ព្រមឲ្យការឆ្លងកាត់ច្រកព្រំដែនAdre ជាមួយប្រទេសឆាដ ត្រូវបានគេឆ្លៀតឱកាសដើម្បីផ្តល់អាវុធដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)ឡើយ។ 

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋាភិបាលស៊ូដង់ បានសម្រេច បន្ថែមពេលការបើកច្រកព្រំដែនAdre រយៈពេល៣ខែទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលរងគ្រោះដោយសារសង្គ្រាម នៅក្នុងប្រទេស។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm