ក្រសួងទេសចរណ៍ ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​វិជ្ជាជីវៈ​ទេសចរណ៍​បើក​ឡើងវិញ​ប៉ុន្តែ​ត្រូវ​អនុវត្តតាម​ស្តង់ដារ SOP

2021/10/21 08:18:08 pm        309

ភ្នំពេញ ៖ ​នៅពេលនេះ​ក្រសួងទេសចរណ៍​បានប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នានា បើក​ដំណើរការ​ឡើងវិញ ដោយ​ត្រូវ​អនុវត្តតាម​ស្តង់ដារ SOP ឬ​ហៅ នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​​សម្រាប់​ការបើក​គ្រឹះស្ថាន​អប់រំ​ទេសចរណ៍​ឡើងវិញ ។​

សម្រាប់​ការ​បើក​គ្រឹះស្ថាន​អប់រំ​ជំនាញ​ទេសចរណ៍​ឡើងវិញ​នេះ​ ក្រសួងទេសចរណ៍ បាន​តម្រូវ​ឱ្យ​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ទៅ​ស្នើសុំ​មន្ត្រី​ជំនាញ​ក្រសួង​ចុះ​ត្រួតពិនិត្យ ​វាយតំ​លៃ​ត្រឹមត្រូវ មុន​ការបើក​ដំណើរ​ឡើងវិញ​។

បើតាម​លោក មាន វណ្ណ​ដេ​ត ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​អនុញ្ញាត​អោយ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយ​តំលៃ ​ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួងទេសចរណ៍​ទូទាំង​ប្រទេស បើក​ដំណើរការ​ឡើងវិញ ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​នានា ​ដែលមាន​ហានិភ័យ​ទាប​នៃ​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​។

សម្រាប់​ការបើក​សាលា​នេះ ក្រសួងទេសចរណ៍​បាន​តម្រូវ​អោយ​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ស្នើសុំ​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​ចុះ​ត្រួតពិនិត្យ ​វាយតំ​លៃ​ទីតាំង​សាលា​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​បង្ក​ហានិភ័យ​រាតត្បាត​កូ​វីដ​១៩ ដោយឡែក​សម្រាប់​សាលា​ដែល​មិន​ទាន់បាន​ស្នើសុំ​ក្រសួង​ចុះ​ត្រួតពិនិត្យ​វាយ​តំលៃ​ការរៀបចំ​សាលា​ទេ គឺ​យើង​មិនទាន់​អនុញ្ញាត​ឱ្យ​បើក​នោះទេ​។

ការ​ថ្លែង​ដូច្នេះ​របស់ លោក មាន វណ្ណ​ដេ​ត ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ វាយ​តំ​លៃ​វិទ្យាស្ថាន​ម្ហូបអាហារ ACAC (​អាកា​ក់​) ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២១ ​ខែតុលា ឆ្នាំ​២០២១​នេះ​។

លោក មាន វណ្ណ​ដេ​ត បញ្ជាក់ថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស មាន​គ្រឹះស្ថាន​អប់រំ ប្រមាណ​ជាង​២០​កន្លែង គឺ​បាន​ចុះបញ្ជី​ស្នើសុំ​ក្រសួងទេសចរណ៍ ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ស្របតាម​ស្តង់ដា​រអាស៊ាន​ ហើយ​រហូតមក​ដល់ពេលនេះ​ ក្រសួង​បាន​ចុះ​វាយ​តំលៃ​សាលា​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ឱ្យ​បើក​ឡើងវិញ​បាន​ចំនួន​២​សាលា ​ខណៈ​ពេលនេះ​ក្រសួង​ក៏​កំពុង​ទទួល​ដាក់ពាក្យ​ស្នើសុំ​ពី​បណ្តា​សាលា​ផ្សេងៗ​ដើម្បី​ចុះ​ត្រួតពិនិត្យ វាយ​តំលៃ​ការ​បើក​ឡើងវិញ​ផងដែរ​។

សូមបញ្ជាក់ថា នៅ​ក្នុង​អំឡុង​ពេល​ដែល​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បាន​ផ្អាក​ដំណើរការ ក្រសួងទេសចរណ៍​បានផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ជូន​យុវជន និង​សិស្សានុសិស្ស​បាន​ចំនួន​ជិត​៣០​ជំនាញ ​ដែល​មាន​សិស្ស​សិក្ខាកាម​សិក្សា​ជំនាញ​ប្រមាណ​ជាង ១៦០០០​នាក់​និង​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​នានា​ដែល​ផ្តល់​ដោយ​គម្រោង​ហូ​កា ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ស្វី​ស​ផងដែរ​៕

អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm