ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស

2024/11/20 12:36:56 am        143

ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកផលិតនៅកម្ពុជា ជាមួយអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតផលវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងសិប្បកម្មធ្វើដោយដៃ។ 

​ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ស្តីពីនិរន្តភារពនៃប្រភព និងផលិតកម្មក្នុងឧស្សាហកម្មវាយនភណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ទើបជំរុញឲ្យទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសទូទាំងសាកលលោក ជាពិសេសជាមួយចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

 ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការគាំទ្រ និងចាត់ទុកកម្មវិធីពិព័រណ៍អន្តរជាតិកម្ពុជានេះថា ជាសក្ខីកម្មនៃភាពអត់ធ្មត់ ភាពរឹងមាំ និងជាការបោះជំហានទៅមុខមួយជំហានទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននៅលើឆាកអន្តរជាតិនៃវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់។ ឯកឧត្តមបានបន្ថែមថា វិស័យទាំងអស់នេះ ក៏ជាអាទិភាពរបស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។

 ក្រុមអាជីវករ ដែលចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងលើកឡើងថា កម្មវិធីនេះពិតជាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ក្រៅពីការតាំងបង្ហាញលក់ផលិតផល ថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយអ្នកបញ្ជាទិញរបស់ចក្រភពអង់គ្លេសផងដែរ។ ក្រុមអាជីករ ក៏មិនភ្លេចសម្តែងនូវការអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងខិតខំស្វែងរកទីផ្សារជូនដល់វិស័យឯកជនលើគ្រប់វិស័យ ជាពិសេសការផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកម្មវិធី និងព្រឹត្តការណ៍នានាជាច្រើនកន្លងមក ដើម្បីពង្រីកទីផ្សារលក់ ថែមទាំងជំរុញទីផ្សារនាំចេញ។

សូមបញ្ជាក់ថា សមាគមសហគ្រិនស្រ្តីកម្ពុជា សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ នៅតំបន់កោះពេជ្រ គឺថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។

គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានចំនួនប្រមាណ ៨៥០លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        142
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm