សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ សម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់

2024/11/20 12:58:13 am        199

ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។

​ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្ត បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ តាមរយៈគំនិត ផ្តួចផ្តើម និងអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា បង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ ដែលមានរយៈពេលសិក្សា ចំនួន ០៣ ឆ្នាំ។ កម្មវិធីសិក្សានេះ ទទួលស្គាល់ពីក្រសួងសុខាភិបាល នៅឆ្នាំ២០១៧។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងទទួលបានសញ្ញាបត្រចំនួន ០២ ដោយ មួយចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមួយទៀត ចេញដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និង មាននិស្សិតសរុបចំនួន ២០ នាក់ (ស្រី ១០ នាក់)។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើ កម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH។ ចាប់តាំងពីឆ្នាំ២០០០មក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (Czech Development Agency) និង សាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក (Czech Technical University in Prague) សាធារណៈរដ្ឋឆែក ជួយកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រ នេះ។

នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជា គន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ លើការបណ្តុះបណ្តាល គ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល។ ក្នុងទិសដៅនេះ ក្រសួងសុខាភិបាល បានខិតខំជំរុញលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈ អមសុខាភិបាល ឱ្យឈរលើសមត្ថភាពជាមូលដ្ឋាន និងប្រកបដោយសីលធម៌ គុណធម៌ វិជ្ជាជីវៈខ្ពស់ ព្រមទាំងបានខិតខំពង្រីកការបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងទៀត ស្របតាមការវិវឌ្ឍ និងតម្រូវការរបស់សង្គមជាតិយើង ដូចករណីជំនាញវិស្វកម្មជីវ វេជ្ជសាស្ត្រនេះ ជាឧទាហរណ៍ស្រាប់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm