Pohang Steelers ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League ក្រោយទំលាក់ Ulsan ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី​

2021/10/21 08:36:49 pm        132

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​កូរ៉េ Pohang Steelers បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League ជា​លើកដំបូង​ក្នុង​រយៈពេល ១២ឆ្នាំក្រោយ​យកឈ្នះ​ក្រុម​រួម​លី​គ​កូរ៉េ Ulsan Hyundai ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​Ulsan Hyundai ដែល​ឡើង​មកដល់​វគ្គ​នេះ​ក្រោយ​ទំលាក់ Jeonbuk Motors នោះបាន​បើក​ការនាំ​មុខមុន​ក្នុងការ​ប្រកួត​នេះ​នៅ​នាទី​ទី៥២ ដោយ Yun Il-Lok ក្រោយ​កំហុស​របស់​អ្នកចាំទី Lee Jun​។

​​តែ​ក្រោយមក Ulsan បាន​បាត់បង់​កីឡាករ​ម្នាក់​នៅពេល Won Du-Jae បង្កកំហុស​លើ Shin Kwang-Hoon នៅ​នាទី​ទី៦៨ អាជ្ញាកណ្តាល​សំរេច​ផ្តល់​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​។ ​​Pohang Steelers ដែលមាន​គ្នា​ច្រើនជាង​ក៏បាន​បើក​ការ​វាយ​សម្រុក​ខ្លាំង​ដើម្បី​រក​គ្រាប់​តាម​ស្មើ ខណៈដែល Ulsan Hyundai ព្យាយាម​ទប់​ជិត​ដល់ទី​បញ្ចប់​ទៅហើយ​តែ​នាទី​ទី៨៩ Alexander Grant គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​ឱ្យ Pohang Steelers ១-១​។ ​​ឈានដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​កីឡាករ​របស់ Ulsan Hyundai, Duvu Bulthuis ស៊ុត​មិន​ចូល​រំលងរ​បាទី​ខណៈ Pohang Steelers មិន​ភ្លាត់​ឡើយ​ដោយ Kang Sang-Woo គ្រាប់​ចុងក្រោយ​។

​​ជ័យជំនះ​ធ្វើឱ្យ Pohang Steelers ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League ជា​លើក​ទី៤ ក្នុង​ប្រវត្តិសាស្ត្រ​ជួប​ជាមួយ Al Hilal ដែល​បាន​យកឈ្នះ Al Nassr​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា​នៅ​ទឹកដី​អាស៊ី​ខាងលិច​របស់ Al Hilal​។ ​រំលឹកថា Pohang Steelers ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League ៣លើក​ឈ្នះ​ជើងឯក​ទាំង ៣​លើក​រួម​មាននៅ​ឆ្នាំ១៩៩៧, ១៩៩៨ និង ២០០៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm