អភិបាលខណ្ឌបឹងកេងកង ជួបសំណេះសំណាល កម្លាំងសណ្តាប់ធ្នាប់ ដែលខិតខំបំពេញការងារ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/20 01:27:10 am        148

ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ត្រូវបានបញ្ចប់ដោយបរិយាកាសល្អប្រសើរហើយនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយបងប្អូន ជាកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ បម្រើ និងការពារ ជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យជាតិដ៏សម្ខាន់មួយនេះ ។ 

ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ទាំងអស់ផងដែរ ។ 

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ មិនថាតែមានរដូវបុណ្យទាន , បុណ្យជាតិប្រពៃណីធំៗ ឬថ្ងៃធម្មតានោះទេ ពោលគឺធ្វើយ៉ាងណា ដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅបានប្រកបដោយសេចក្តីសុខសប្បាយ ។ 

លោកអភិបាល បន្តថា ៖ កម្លាំងទាំងនេះ ក៏បានដើរតួសម្ខាន់ ក្នុងការជួយសម្រួលចរាចរណ៍ មិនថាយប់ថ្ងៃជូនប្រជាពលរដ្ឋ ពិសេសក្បួនធ្វើដំណើរពិសេសៗ របស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់អន្តរជាតិ ដែលបានចូលមកកម្ពុជា ផងដែរ ។ 

ឈ្លៀតក្នុងឱកាសដដែលនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងម្នាក់ទទួលបាន ភេសជ្ជៈ១កេស , មី១កេស , ទឹកដោះគោ ២កំប៉ុង , អាវយឺត១ និងថវិកាមួយចំនួនផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm