មេដឹកនាំហ្វីលីពីន៖ លោកបានពិភាក្សាអំពីសម្ព័ន្ធភាព អំឡុងពេលជជែកតាមទូរសព្ទជាមួយលោក Trump

2024/11/20 02:03:47 am        59

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា លោក និងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានពិភាក្សាគ្នាអំពីសម្ព័ន្ធភាពរបស់ប្រទេសទាំង២ និងបំណងប្រាថ្នារបស់មេដឹកនាំទាំង២ ក្នុងការពង្រឹងទំនាក់ទំនងដ៏ស៊ីជម្រៅនោះ អំឡុងពេលជជែកគ្នាតាមទូរសព្ទ នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) នេះ។

លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា ការជជែកតាមទូរសព្ទជាមួយលោក Trump គឺមាន «ភាពរួសរាយរាក់ទាក់ណាស់» និង «ផលិតភាពណាស់» ហើយបាននិយាយថា លោកគ្រោងនឹងជួបលោក Trump ឲ្យបានឆាប់តាមដែលលោកអាចធ្វើបាន។

រដ្ឋបាលអាយុកាល ២ឆ្នាំរបស់លោក Marcos បានពង្រឹងទំនាក់ទំនងការពារជាតិរបស់ទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈប្រទេសទាំង២ ជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខរួមទូទៅ ហើយក្នុងជំនួបតាមទូរសព្ទនេះ មេដឹកនាំហ្វីលីនពីនបានប្រាប់ថា៖ «ខ្ញុំយល់ថា ប្រធានាធិបតីជាប់ឆ្នោត លោក Trump សប្បាយចិត្តដែលបានឮសំឡេងនិយាយចេញពីប្រទេសហ្វីលីពីន»។

គួរបញ្ជាក់ថា លោក Marcos បានប្រឹងប្រែងកសាងឡើងវិញនូវទំនាក់ទំនងដែលមានភាពរអាក់រអួល នៅក្រោមការគ្រប់គ្រងរបស់អ្នកកាន់តំណែងមុន គឺលោក Rodrigo Duterte ដែលបង្ហាញនូវអរិភាពដោយបើកចំហ ចំពោះសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន លោកបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយនេះជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំហ្វីលីពីន ក្នុងរយៈពេលជាង ១០ឆ្នាំ។

ហ្វីលីពីន ដែលជាអតីតដែនដីអាណានិគមរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងគោលនយោបាយឥតញញើតញញើមកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់កោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm