លោក Biden សន្យាផ្តល់វិភាគទាន ៤ពាន់លានដុល្លារដល់មូលនិធិធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្របំផុត

2024/11/20 02:06:40 am        78

កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាផ្តល់វិភាគទាន ៤ពាន់លានដុល្លារដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA)របស់ធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោក ។

លោក Bidenបានប្រកាសកញ្ចប់ជំនួយសហរដ្ឋអាមេរិកអំឡុងសុន្ទរកថាចុងក្រោយរបស់លោកទៅកាន់កិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល គឺជាបរិមាណជំនួយជាប់កំណត់ត្រា និងច្រើនជាងជំនួយ ៣,៥ពាន់លានដុល្លារដែលទីក្រុងវ៉ាស៊ីងតោន បានប្តេជ្ញាផ្តល់ជូនលើកមុនដល់ IDAកាលពីឆ្នាំ ២០២១ ។

លោក Bidenនិយាយថា សហរដ្ឋអាមេរិកគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ អ្នករាល់គ្នានៅជុំវិញតុកមួយនេះ តាមគំនិតរបស់លោក គួរតែធ្វើដូចគ្នា ហើយម្យ៉ាងវិញទៀត ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន នាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់បំផុតជាប់កំណត់ត្រានៅក្នុងប្រវត្តិសាស្រ្ត ។

លោកបន្តថា ដូចដែលលោកធ្លាប់បាននិយាយកាលពីមុនអញ្ចឹង នៅតំបន់ហ្កាហ្សា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ក្រោយការសម្លាប់រង្គាលដ៏អាក្រក់បំផុតលើជនជាតិជ្វីហ្វ ប៉ុន្តែវិធីដែលពួកគេការពារខ្លួន បើទោះបីជាក្រុមហាម៉ាស់លាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល បញ្ហាគឺមានច្រើនខ្លាំងណាស់ ។ សហរដ្ឋអាមេរិក បានដឹកនាំពិភពលោកក្នុងការនាំជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយពួកយើងនឹងបន្តជំរុញឲ្យពន្លឿនកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលធានាដល់សន្តិសុខអ៊ីស្រាអែល នាំចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ និងការបញ្ចប់ការឈឺចាប់របស់ជនប៉ាឡេស្ទីន និងកុមារ ។

លោក Bidenបានបញ្ជាក់ទៀតថា លោកសូមស្នើសុំឲ្យអ្នករាល់គ្នានៅទីនេះ បង្កើនសំពាធលើក្រុមហាម៉ាស់ ដែលបច្ចុប្បន្នបដិសេធន៍កិច្ចព្រមព្រៀងមួយនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm