មហាកុដិសម្តេចព្រះមហាសុមេធាធិបតី បន្ទាប់ពីកែលម្អរួចនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាបន្ថែម

2024/11/20 03:35:23 am        447

ភ្នំពេញ ៖ ព្រះចៅអធិការវត្តឧណ្ណាលោម រំពឹងថា ក្រោយធ្វើការជួសជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់ កាលទី១នេះរួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកាន់តែច្រើន ដោយសារកុដិនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានរៀបចំពិធីប្រគល់-ទទួល មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បន្ទាប់ពីបានពង្រឹង និងកែលម្អរួចដូចជា៖ ការ ងារពង្រឹងគ្រឿងផ្គុំសំណង់ខាងក្រោម, ការងារជួសជុលកែលម្អស្ថាបត្យកម្មខាងក្រៅ និងខាងក្នុង ព្រមទាំងការងារកែលម្អផ្គុំដំបូលជាដើម។

នៅក្នុងពិធីនេះ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឈដីការថា ក្រោយធ្វើការជួស ជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់កាលទី១រួចមកនេះ មហាកុដិដ៏ចំណាស់នេះ នឹងអាចទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនានៅក្នុងវត្តឧណ្ណាលោមកាន់តែច្រើនឡើង ដោយសារមហាកុដិនេះ គឺមានអាយុកាល ៧៤ ឆ្នាំមកហើយ ដែលបានកសាងតាំងពីឆ្នាំ ១៩៥០ ដូច្នេះវាគឺជាអាគារមានលក្ខណៈជាប្រវត្តិសាស្ត្រមួយផងដែរ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានប្រគេនកញ្ចប់ថវិកាមួយចំនួន ដែលនៅសល់ពីការជួសជុល ដល់ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីយកថវិកាទាំងនេះទៅចាត់ចែងបន្ថែម ជំរុញធ្វើយ៉ាងណា ឱ្យមហាកុដិនេះមានគុណភាព និង សោភណ្ឌភាពកាន់តែប្រសើរ សម្រាប់បម្រើដល់ពុទ្ធិបរសិទ្ធ និងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា សិក្សាស្វែងយល់អំពីវិស័យ ពុទ្ធចក្រ ដែលកំពុងរីកចម្រើនរុងរឿង។ 

ជុំវិញបញ្ហានេះដែរ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសង្ឈដីការបន្តថា សម្រាប់ការជួសជុល និងកែលម្អនៅក្នុង ជំហ៊ានបន្ទាប់ នូវមហាកុដិដ៏ចំណាស់មួយនេះ គឺមិនបានកែនូវអ្វីដែលខុសពីទ្រង់ទ្រាយដើមនោះឡើយ ពោលគឺនៅតែរក្សាស្ថានភាពចាស់ ដដែល ដើម្បីរក្សាមហាកុដិនេះឱ្យនៅគង់វង្ស យូរអង្វែង ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm