ផ្សែងពុលនៅតែបន្តគ្របដណ្ដប់លើភាគខាងជើងឥណ្ឌា ខណៈសាលារៀនបានបើកឡើងវិញក្នុងប្រទេសប៉ាគីស្ថាន

2024/11/20 04:14:17 pm        86

អ្នកស្រុកនៅក្នុងរដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌាបានមើលឃើញថ្ងៃមួយទៀតនៃគុណភាពខ្យល់មិនល្អកាលពីថ្ងៃអង្គារទី១៩វិច្ឆិកាសប្ដាហ៍នេះ ខណៈស្រទាប់អ័ព្ទក្រាស់បានគ្របដណ្តប់តំបន់ភាគច្រើន ហើយការបំពុលនៅក្នុងរដ្ឋធានីដេលី នៅតែធ្ងន់ធ្ងរ។

ប្រទេសឥណ្ឌាប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់រៀងរាល់រដូវរងា នៅពេលអាកាសធាតុត្រជាក់ ខ្យល់ផ្ទុកដោយធូលី ការបញ្ចេញឧស្ម័ន និងផ្សែងពីការដុតបំពួកភ្លើងនៅតាមកសិដ្ឋាននានា បានចាប់ផ្តើមដោយខុសច្បាប់នៅក្នុងរដ្ឋកសិកម្មនៃរដ្ឋ Punjab និងរដ្ឋ Haryana ។

សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិតខ្ពស់បំផុត ៤៩១ នៅក្នុងរដ្ឋធានីដេលីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយបង្ខំឱ្យរដ្ឋាភិបាលរឹតត្បិតលើចលនាយានយន្ត សកម្មភាពសំណង់ និងជំរុញឱ្យបិទសាលារៀន ដោយបង្រៀនតាមonline។

ផ្ទុយទៅវិញ គុណភាពខ្យល់បានប្រសើរឡើងនៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានជិតខាង ដែលជំរុញឱ្យក្រុមអាជ្ញាធរនៅក្នុងទីក្រុង Lahore និង Multan រងផលប៉ះពាល់ខ្លាំងបំផុត ឱ្យបើកសាលារៀនឡើងវិញចាប់ពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីបិទអស់រយៈពេលជាងមួយសប្តាហ៍ ដោយសារកម្រិតបំពុលដ៏គ្រោះថ្នាក់។

បទបញ្ជារបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា សិស្សនឹងត្រូវពាក់ម៉ាស ហើយនឹងមានការហាមប្រាមទាំងស្រុងលើសកម្មភាពកីឡានៅខាងក្រៅ។

សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុង Lahore បានធ្លាក់ចុះមកនៅត្រឹម ១៥៨ កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ដែលស្ថាប័នតាមដានគុណភាពខ្យល់ស៊ុយអែត AQair ចាត់ថ្នាក់ថាស្ថិតក្នុងស្ថានភាពមិនល្អ បន្ទាប់ពីគ្របដណ្ដប់លើទីតាំងមួយចំនួនកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm