សំពាធ​ខ្លាំង​ពេក​តាំងពី Newcastle ផ្លាស់ប្ដូរ​ម្ចាស់​ថ្មី​លោក Steve Bruce សំរេច​ដើរ​ចេញពី​តំណែង​

2021/10/21 09:32:42 pm        85

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​សារិកា​ព្រៃ Newcastle United លោក Steve Bruce បានសំរេច​ចិត្ត​លាលែង​ពី​តំណែង ១៣ថ្ងៃបន្ទាប់ពី​ក្លិប​ទើប​ផ្លាស់ប្តូរ​ម្ចាស់​ថ្មី​។ ​​បុរស​វ័យ ៦០ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ការប្រកួត​ទី ១០០០ ក្នុង​អាជីព​របស់លោក​កាលពី​ថ្ងៃអាទិត្យ​ក្នុង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Tottenham Hotspur ៣-២ ដែលជា​ប្រកួត​ដំបូង​របស់ Newcastle ក្រោម​ការកាន់កាប់​រប​ស់​ម្ចាស់​ក្លិប​ថ្មី​។

​​Newcastle ត្រូវបាន​ម្ចាស់​ក្លិប​ចាស់​លោក Mike Ashley លក់​ភាគហ៊ុន​ធំ​តម្លៃ ៣០៥លាន​ផោន​ទៅឱ្យក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​ព្រះអង្គម្ចាស់ Mohamed Bin Salman ដែលមាន​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ និង​អាច​និយាយបានថា​ មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ម្ចាស់​ក្លិប​បាល់ទាត់​ណាៗ​ទាំងអស់​នៅលើ​លោក​។ ​​លោក Steve Bruce ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Newcastle កាលពី​ខែកក្កដា ​ឆ្នាំ២០១៩ ដោយ​ ២​រដូវ​កាល​ពេញក្រោម​ការដឹកនាំ​របស់​លោក Newcastle បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ១៣ និង​លេខ ១២​។ ​​ចំណែក​រដូវ​កាល​នេះ​វិញ Newcastle នៅ​មិនទាន់​ឈ្នះ​ឡើយ និង​ឈរ​លេខ ១៩ ក្នុង​តារាង​មានតែ​ ៣ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៨លើក​ស្មើ៣ ចាញ់៥​។

​​ក្រោម​ការដឹកនាំ​របស់ Steve Bruce ចំនួន ៩៧ប្រកួត Newcastle មាន​ភាគរយ​ឈ្នះ​តែ ២៨.៨% ប៉ុណ្ណោះ​ដែលជា​អត្រា​ទាប​បំផុត​បើ​ប្រៀបធៀប​នឹង​ក្លិប​ផ្សេងៗ​ដែល​លោក​ធ្លាប់​ដឹកនាំ​។ ​​ក្រោម​ការវិនិយោគ​ដែលមាន​លុយ​សន្ធឹកសន្ធាប់ Newcastle ត្រូវបាន​គេ​ដឹងថា ​កំពុង​ស្វែងរក​អ្នកចាត់ការ​ដែលមាន​ឈ្មោះ​ល្បី និង​មាន​បទពិសោធ​ម្នាក់មុននឹង​ចាប់ផ្តើម​ស្វែងរក​កីឡាករ​មក​រួម​ក្លិប​។ ​​Newcastle នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Crystal Palace នៅ​ថ្ងៃ​សៅរ៍​នេះ​សប្តាហ៍​ទី៩ ក្របខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm