មន្រ្តីជាន់ខ្ពស់ CDC ស្នើដល់វិនិយោគិនជប៉ុននិងកម្ពុជា បង្កើនកិច្ចសហការឱ្យជិតស្និត លើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/20 05:33:03 pm        238

មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអំពាវនាវដល់វិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុជា​ទាំង​អស់ ចាប់ដៃគ្នាសិក្សាពិនិត្យ លទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែង​យល់​នូវ​កាលានុវត្តភាព​វិនិយោគរបស់កម្ពុជា ពិសេសការបន្តចូលរួមផ្សព្វផ្សាយ ដើម្បី ទាក់ទាញ​វិនិយោគិន​មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​ផ្គូផ្គង​ធុរកិច្ចរវាងសមាគម ឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា​ម្សិល​មិញ​នេះ, ឯកឧត្តម បានចូលរួមអបអរសាទរដល់សមាគម ជប៉ុន-កម្ពុជា ដែល​បាន​បើក​ការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ, ដែល​នេះ​ជា​សក្ខីភាព នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកម្ពុជានិងមិត្តជប៉ុន និងស្មារតីជឿជាក់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះ សមាគមជប៉ុន-កម្ពុជា និងសមាគម​ឧកញ៉ា​កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បី​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរ​វិនិយោគិ​ន​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ព្រមទាំងផ្ដួចផ្ដើម រៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ដើរតួនាទីជាអ្នក សម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបាន​ចាត់​ទុក​វិស័យ​ឯក​ជ​ន​ជា​ដៃ​គូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្ម​របស់​ក្រុម​ប្រឹក្សា​អ​ភិវឌ្ឍន៍កម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់​វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាងនេះទៅទៀត, នា​ពេល​ឆាប់​ៗ​ខាង​មុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រង គម្រោង​វិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន ដាក់ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញ​បាន​ពី​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបាន វិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធ​សឹង​តែ​ធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅ ដល់​ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងជំនួបនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុ​ជា​ទាំងអស់ ដែលមាន វត្តមាននៅក្នុងកម្មវិធី ចាប់ដៃគ្នាសិក្សា​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ច​សហការ​ធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាព វិនិយោគរបស់កម្ពុជា ពិសេស​លើក​ទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វ​ផ្សាយ​អំពី​បរិយាកាស វិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់​ទាញ​វិនិយោគិន​មក​បណ្តាក់​ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើត ការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏​ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសចំណូលខ្ពស់ នៅ​ឆ្នាំ​២០៥០​។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ​ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់ទី ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០ លានដុល្លារអាម៉េរិក នៃរំហូរ​ទុន​វិនិយោគ សរុបនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm