ព្យុះទីហ្វុងធំៗចំនួន៣បានបំផ្លិចបំផ្លាញហ្វីលីពីនក្នុងទំហំទឹកប្រាក់៤៧៨លានប៉េសូ ខណៈមនុស្សមួយចំនួនស្លាប់

2024/11/20 06:00:35 pm        177

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ព្យុះទីហ្វុងដ៏មហន្តរាយចំនួនបីក្នុងខែនេះ បានបំផ្លិចបំផ្លាញធ្វើឱ្យខាតបង់ថវិកាដល់ទៅ ៤៧៨ លានប៉េសូ ឬស្មើ៨,១២លានដុល្លារអាមេរិក នៅក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

  NDRRMC បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្យុះទីហ្វុង Nika, Ofel និង Pepito បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់ Cagayan Valley តំបន់រដ្ឋបាល Central Luzon និង តំបន់ Cordilleras ។

ប្រភពខាងលើបាននិយាយថា រលកនៃព្យុះស៊ីក្លូនក៏បានបំផ្លិចបំផ្លាញដំណាំ សត្វពាហនៈ និងសម្ភារៈកសិកម្ម ក្នុងទំហំទឹកប្រាក់ខាតបង់ចំនួន៨,៦លានប៉េសូ ផងដែរ។

គ្រោះមហន្តរាយអាកាសធាតុបានប៉ះពាល់ដល់មនុស្សប្រមាណ ១,៨លាននាក់ ក្នុងនោះ ប្រហែល ៤៥៣,០០០នាក់ បានទៅស្នាក់នៅមជ្ឈមណ្ឌលជម្លៀសនានា។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន ពុំទាន់បញ្ជាក់ថាមានអ្នកស្លាប់ដោយសារព្យុះទីហ្វុងទាំងបីនោះប៉ុន្មានអ្នកាទេ ប៉ុន្តែបាននិយាយថាមនុស្សយ៉ាងហោចណាស់២៥នាក់បានរងរបួស។ ជាមួយគ្នានេះ ក្រុមមន្ត្រីក្នុងតំបន់បានរាយការណ៍ថា Pepito ឬព្យុះម៉ាន-យី ( Man-Yi) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់។ 

ព្យុះស៊ីក្លូនទាំងនោះបានបង្កការជន់លិចក្នុងតំបន់ចំនួន៦ កាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជុំវិញប្រហែល១០០ទីតាំង និងបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល១.៥០០ខ្នង។

NDRRMC បាននិយាយថា យ៉ាងហោចណាស់ទីក្រុង និងទីប្រជុំជនចំនួន ២០បានប្រកាសដាក់ក្នុងគ្រាអាសន្នដោយសារគ្រោះមហន្តរាយទាំងនោះ។រដ្ឋាភិបាលបានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៥៤ លានប៉េសូ មកទល់ពេលនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm