ម្នាក់​ទៀតហើយ Barcelona បន្ត​កិច្ចសន្យា ៦​ឆ្នាំ​ជាមួយ Ansu Fati អម​ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រា ១​ពាន់​លាន​អឺរ៉ូ​

2021/10/21 10:08:39 pm        82

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វ័យក្មេង Barcelona, Ansu Fati បានសំរេច​បន្ត​កិច្ចសន្យា ៦ឆ្នាំ​បន្ថែម​ជាមួយ​ក្លិប​ដែល​បូក​បញ្ចូល​ទាំង​លក្ខខណ្ឌ​ទិញ​ផ្តាច់​តម្លៃ ១​ពាន់​លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះបាន​ពាក់អាវ​លេខ ១០ របស់ Lionel Messi ដែល​បាន​ចាកចេញ​ទៅកាន់ Paris Saint Germain​។​

​​កិច្ចសន្យា​ថ្មី​របស់ Ansu Fati មានន័យថា ​គេ​នឹង​បន្ត​រួម​រស់នៅ​ទឹកដី Nou Camp រហូតដល់​ឆ្នាំ២០២៧​។ ​Fati គឺជា​កីឡា​ករទី​ពីរ​របស់ Barcelona ក្នុង​សប្តាហ៍​នេះ ​ដែល​បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​អម​ជាមួយនឹង​តម្លៃទិញ​ផ្តាច់​កុងត្រា ១ពាន់​លាន​អឺរ៉ូ​ដូចគ្នា​បន្ទាប់ពី Pedri​។ Ansu Fati បានមក​កាន់ Barcelona តាំងពី​អាយុ ១០ឆ្នាំ ហើយ​កាលពី​ខែ​មុន​រកបាន​មួយ​គ្រាប់​ឱ្យ Barcelona ក្រោយ​វិល​មកវិញ​បន្ទាប់ពី​របួស​ដែល​បាន​សម្រាក​អស់​រយៈពេល ១០ខែ​។ ​​គិត​មកដល់ពេលនេះ Fati បង្ហាញខ្លួន​បាន ៤៧ប្រកួត​សំរាប់​ក្រុម​ធំ Barcelona រកបាន ១៥គ្រាប់​។ ​​គេ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ទី​ពីរ​របស់ Barcelona ដែល​ចូល​លេង​ឱ្យ​ក្រុម​ធំ​ក្នុង​វ័យ ១៦ឆ្នាំ ២៩៨ថ្ងៃ ហើយក៏​ជា​កីឡាករ​វ័យក្មេង​បំផុត​របស់​ក្លិប​ដែល​ស៊ុត​បញ្ចូល​ទី​នៅ La Liga ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm