ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយបញ្ហា​ប្រែប្រួលអាកាសធាតុ

2024/11/20 09:04:22 pm        209

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នា​ទី​ក្រុង​បាគូ ប្រទេសអាសែបៃហ្សង់ បានទទួលជួបជាមួយលោក Kaveh Zahedi ប្រធាន​ការិយាល័យ​ការ​ប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) នៃអង្គការស្បៀង និង​កសិកម្ម​ នៃ​សហប្រជាជាតិ (FAO) ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជា​ដៃ​គូរ​ដ៏​ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និង​កសិកម្ម និងស្បៀងអាហារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញថា កម្ពុជាបានរៀបចំគោលនយោបាយ ផែន​ការយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បាន​ត្រៀមខ្លួនជាស្រេច ដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយ​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ នូវវិធានប្រតិបត្តិ នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួល​អាកាស​ធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។

លោក Kaveh Zahedi បានសាទរជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មក​ចូល​រួម COP29។ លោកតំណាងអង្គការ FAO បានលើកឡើង​ពីកិច្ចសហប្រតិបត្តិការ និង​ការ​ជួ​យ​គាំទ្រ​រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយ ការប្រែ​ប្រួល​អាកាស​ធាតុ​នៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់​កម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm