UN៖ ការប៉ុនប៉ងដឹកជញ្ជូនជំនួយនៅហ្កាហ្សាខាងជើងដែលហ៊ុមព័ទ្ធ ត្រូវបានបដិសេធ ឬរារាំងជាង៤០ថ្ងៃ

2024/11/20 02:15:02 pm        66

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ុនប៉ងរយៈពេលជាង ៤០ថ្ងៃ ត្រូវបានបដិសេធ ឬត្រូវបានរារាំង ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលកំពុងតស៊ូដើម្បីរស់ ខណៈស្ថិតនៅក្រោមការហ៊ុមព័ទ្ធនៅតំបន់ហ្កាហ្សាភាគខាងជើង។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា បេសកកម្មតាមគម្រោងចំនួន ២៧គម្រោង ក្នុងចំណោមបេសកកម្មចំនួន៣១គម្រោង ត្រូវបានច្រានចោល ហើយចំនួនបួនគម្រោងផ្សេងទៀត ត្រូវបានរារាំងយ៉ាងខ្លាំង ជាគម្រោងដើម្បីជួយប្រជាជននៅក្រុង Beit Hanoun, ក្រុងBeit Lahiya និងនៅផ្នែកមួយចំនួននៃក្រុង Jabalya ។

អង្គការ OCHA និយាយថា ហាងនំប៉័ង និងផ្ទះបាយនានា នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងបានបិទ ការជួយផ្នែកអាហារូបត្ថម្ភក៏ត្រូវបានផ្អាក ហើយការផ្គត់ផ្គង់ទឹកឡើងវិញ និងគ្រឿងបរិក្ខារអនាម័យ ត្រូវបានរារាំងទាំងស្រុង។

គណៈកម្មាធិការពិនិត្យគ្រោះទុរភិក្ស IPC របស់អង្គការសហប្រជាជាតិ បានព្រមានថា ផ្នែកមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ប្រឈមហានិភ័យនៃគ្រោះទុរ្ភិក្សជិតមកដល់ ហើយចំណាត់ការបន្ទាន់គឺចាំបាច់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពុំមែនប៉ុន្មានសប្តាហ៍នោះទេ។

ក្រុមមនុស្សធម៌ បាននិយាយថា នៅពេលឧប្បត្តិហេតុមនុស្សស្លាប់និងរងរបួសច្រើន ហើយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្ត ការចូលទៅកាន់មន្ទីរពេទ្យ Kamal Adwan, មន្ទីរពេទ្យ Al Awda និងមន្ទីរពេទ្យ Indonesian hospital នៅហ្កាហ្សាខាងជើង នៅតែមានការរឹតត្បិតយ៉ាងខ្លាំង ក្នុងពេលមានការខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ កង្វះនៅក្នុងអង្គភាពផ្តល់ឈាម និងខ្វះប្រេងឥន្ធនៈ។

អង្គការ OCHA បាននិយាយថា ការប៉ុនប៉ងធ្វើឡើងដោយដៃគូសុខភាពរបស់យើង ក្នុងការដាក់ពង្រាយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់អន្តរជាតិ ដើម្បីពង្រីកសមត្ថភាព នៅតែត្រូវបានរារាំងដោយអាជ្ញាធរអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

មហាសេដ្ឋីឥណ្ឌា Gautam Adani ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទសូកប៉ាន់មន្រ្តី
2024/11/21 02:11:58 pm        1
ព្យុះកំណាចបន្តបន្ទាប់គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចហ្វីលីពីន បន្ទាប់ពីដំណាំត្រូវបំផ្លាញ
2024/11/21 02:06:02 pm        1
អ្នកទេសចរបរទេស៤នាក់ បានស្លាប់នៅប្រទេសឡាវ ដោយសារពុលជាតិអាកុល
2024/11/21 02:01:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយពីរបបវិនិយោគមានលក្ខណៈបើកចំហ និងមាន​តម្លាភាព

2024/11/21 02:13:05 pm
​មហាសេដ្ឋីឥណ្ឌា Gautam Adani ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទសូកប៉ាន់មន្រ្តី
2024/11/21 02:11:58 pm
​ព្យុះកំណាចបន្តបន្ទាប់គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចហ្វីលីពីន បន្ទាប់ពីដំណាំត្រូវបំផ្លាញ
2024/11/21 02:06:02 pm
​កម្ពុជា និងចិនបានបញ្ជាក់ពីការបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ប្រសើរថែមទៀត ក្នុង​វិស័យ​បរិស្ថាន
2024/11/21 02:03:49 pm
​អ្នកទេសចរបរទេស៤នាក់ បានស្លាប់នៅប្រទេសឡាវ ដោយសារពុលជាតិអាកុល
2024/11/21 02:01:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/18 07:03:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/21 01:18:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/20 01:31:33 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am