អ៊ីរ៉ង់សុខចិត្តទប់ស្តុកអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់កម្រិតខ្ពស់ប្រសិនបើលោកខាងលិច ទម្លាក់ចោលសេចក្តីសម្រេច

2024/11/20 02:46:06 pm        78

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) តាមសេចក្តីរាយការណ៍បាននិយាយថា អ៊ីរ៉ង់ សុខចិត្តទប់ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់កម្រិតខ្ពស់ ក្នុងលក្ខខណ្ឌដែលប្រទេសមហាអំណាចលោកខាងលិច ទម្លាក់ចោលការជំរុញរបស់ពួកគេសម្រាប់សេចក្តីសម្រេចប្រឆាំងប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា អង្គការឃ្លាំមើលនុយក្លេអ៊ែរ បានប្រាប់ប្រទេសសមាជិកទាំងអស់ កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់សុខចិត្តបញ្ឈប់ការពង្រីកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលបានចម្រាញ់រួចរហូតដល់៦០ភាគរយ លើសពីស្តុកបច្ចុប្បន្នរបស់ខ្លួនប្រហែល ១៨០គីឡូក្រាម។

ទីភ្នាក់ងារ IAEA និយាយថា អ៊ីរ៉ង់កំពុងអំពាវនាវឱ្យចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បោះបង់ចោលពង្រាងសេចក្តីសម្រេច ដែលប្រទេសទាំងនេះគ្រោងនឹងបញ្ជូនទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការទីភ្នាក់ងារ IAEA ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ។

ពង្រាងសេចក្តីសម្រេចនេះ ថ្កោលទោសប្រទេសអ៊ីរ៉ង់ចំពោះកិច្ចសហប្រតិបត្តិការមិនបានល្អជាមួយ ទីភ្នាក់ងារIAEA និងអំពាវនាវឱ្យទីភ្នាក់ងារនេះចេញរបាយការណ៍គ្រប់ជ្រុងជ្រោយស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

ការព្រួយបារម្ភរបស់អន្តរជាតិ បាននិងកំពុងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ បាននិងកំពុងបង្កើនការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម ចាប់តាំងពីលោក Donald Trump ជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលក្នុងអំឡុងអាណត្តិដំបូងរបស់លោក បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចពិភពលោក។

អត្ថបទដែលទាក់ទង

រដ្ឋបាលលោក Biden ចាត់វិធានការលើកលែងប្រាក់កម្ចី ៤,៧ពាន់លានដុល្លារដល់អ៊ុយក្រែន
2024/11/21 12:47:19 pm        1
បុគ្គលិករាប់ពាន់នៅប្រទេសក្រិក ចេញតវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ ដោយបង្កការរំខានទូទាំងប្រទេស
2024/11/21 12:44:41 pm        1
ស្ថានទូតអាមេរិក ក្នុងទីក្រុងគីវ បើកឡើងវិញ បន្ទាប់ពីបានបិទដោយសារការគំរាមកំហែងវាយប្រហារ
2024/11/21 12:42:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ ក្រុមជ្រុលនិយមយករឿងព្រំដែនមកបំភ្លៃញុះញង់ពលរដ្ឋ ប៉ុនប៉ងបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាល

2024/11/21 01:38:06 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីរចំណុចជូនជនរួមជាតិទាក់ទងនឹងករណី កោះគុត
2024/11/21 01:15:12 pm
​រដ្ឋបាលលោក Biden ចាត់វិធានការលើកលែងប្រាក់កម្ចី ៤,៧ពាន់លានដុល្លារដល់អ៊ុយក្រែន
2024/11/21 12:47:19 pm
​បុគ្គលិករាប់ពាន់នៅប្រទេសក្រិក ចេញតវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ ដោយបង្កការរំខានទូទាំងប្រទេស
2024/11/21 12:44:41 pm
​ស្ថានទូតអាមេរិក ក្នុងទីក្រុងគីវ បើកឡើងវិញ បន្ទាប់ពីបានបិទដោយសារការគំរាមកំហែងវាយប្រហារ
2024/11/21 12:42:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/18 07:03:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/21 01:18:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/20 01:31:33 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am