ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការវិភាគមុខងារក្រសួង ស្ថាប័ន គឺដើម្បីពង្រឹងស្ថាប័នកាន់តែរឹងមាំ បម្រើប្រយោជន៍ជាតិ និងប្រជាជន

2024/11/20 10:16:13 pm        431

ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ បានបន្តរៀបចំ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង-ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់​ប្រសិទ្ធភាព​ នៃ​វិស័យ​សាធារណៈ​»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា កិច្ចការដ៏សំខាន់នេះ គឺ​ជា​ភារកិច្ច​ដែល​ត្រូវបំពេញ ដើម្បីពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើ​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ពីគុណប្រយោជន៍ និង​គោលដៅ​នៃ​ការ​ពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា "ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង-ស្ថាប័ន មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់​ផល​ប្រយោជន៍​របស់​មន្ត្រី​នោះ​ទេ ប៉ុន្តែគឺជាការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និងប្រជាជន។"

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា "ការពិនិត្យឡើងវិញ និង​ការ​វិភាគ​មុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ។ រាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់​ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺ​ជា​ម្ចាស់​នៃ​ការងារនេះ។

ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារ​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​គិតគូរ​ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និង​ជា​មូល​ដ្ឋាន​កំណត់​ក្នុង​ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព នៃ​ការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែក​លើ​អភិក្រម​នៃ​ប្រព័ន្ធតួអង្គតែមួយ។ ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹង​ក្លាយ​ជា​មូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច​របស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម​ចំណែក​ដល់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការ​សម្រេច​បាន​ចក្ខុ​វិស័យ​ឆ្នាំ២០៥០។ ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរាជទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា "សិក្ខាសាលានាពេលនេះ មាន​សារ​សំខា​ន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការ​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជា​ប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជា​មាន​សារ​សំខាន់​ក្នុង​ការពង្រឹងស្ថាប័ន និងជាមូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដាក់​នូវ​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។" ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណង​សំខាន់​ៗ រួមមាន ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល ការវាយតម្លៃស្ថាប័ន ការ​វាយ​តម្លៃ​ធន​ធានមនុស្ស និងការកែលម្អឥតឈប់ឈរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm