ស្ថានទូតអាមេរិកក្នុងទីក្រុងគីវ ទទួលការព្រមានអំពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា

2024/11/20 10:35:09 pm        129


ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការបង្ហោះនៅលើគណនីបណ្តាញសង្គម X ផ្លូវការរបស់ខ្លួនថា ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានទទួលព័ត៌មានពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា នៅថ្ងៃពុធនេះ ហើយនឹងបិទស្ថានទូត។

ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅថ្ងៃពុធនេះថា «ស្ថានទូតនឹងត្រូវបិទ ហើយបានណែនាំពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនដើម្បីស្វែងរកទីជម្រកជាបន្ទាន់ ក្នុងករណីមានការប្រកាសអាសន្នពីការវាយប្រហារតាមអាកាស។

ការព្រមាននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ដោយទទួលបានប្រយោជន៍ពីការអនុញ្ញាតថ្មីទើបទទួលបានពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក Joe Biden  នៅថ្ងៃទី១.០០០នៃសង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៊ី បានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូ នឹងចាត់ទុកសមាជិកសម្ព័ន្ធយោធាណាតូទាំងនោះថា បានពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm