លោក Putin គ្រោងទស្សនកិច្ចលើកដំបូង នៅឥណ្ឌា ចាប់តាំងពីសង្គ្រាមចាប់ផ្តើម នៅអ៊ុយក្រែន

2024/11/20 10:39:24 pm        68


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ដែលជាលើកដំបូង គិតចាប់តាំងពីលោកបានបញ្ជាឲ្យមានការលុកលុយចូលដែនដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយនេះជាសញ្ញាមួយបន្ថែមទៀត ដែលបង្ហាញថា កិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យរូបលោកត្រូវបានផ្ដាច់ចេញពីឆាកពិភពលោកកំពុងបរាជ័យ។

នៅក្នុងវីដេអូអត្ថាធិប្បាយទៅកាន់សេវាព័ត៌មាន ANI របស់ឥណ្ឌា ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ខណៈពេលដែលកាលបរិច្ឆេទកំពុងត្រូវបានរៀបចំ សម្រាប់ការធ្វើដំណើរទៅជួបជាមួយនាយករដ្ឋមន្រ្តី លោក Narendra Modi «យើងកំពុងទន្ទឹងរង់ចាំឲ្យវាកើតឡើង»។

លោក Peskov បាននិយាយថា៖ «បន្ទាប់ពីដំណើរទស្សនកិច្ច ២លើករបស់លោកនាយករដ្ឋមន្ត្រី Modi ទៅកាន់ប្រទេសរុស្ស៊ី ឥឡូវនេះ យើងមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសឥណ្ឌាវិញ។ យើងភ្ជាប់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងទាំងនេះ។"

ឥណ្ឌា និងរុស្ស៊ី បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងមេដឹកនាំទាំង២ មុនមានការលុកលុយចូលអ៊ុយក្រែន។ តែបើយោងតាមបុគ្គលដែលដឹងអំពីបញ្ហា នាពេលនោះ បានឲ្យដឹងថា ទីក្រុងញូវដេលី បានរំលងកិច្ចប្រជុំក្នុងលក្ខណៈផ្ទាល់ខ្លួន នៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីលោក Putin បានគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាម។ លោក Putin និងលោក Modi បានជួបពិភាក្សាគ្នានៅពេលដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្ដារដ្ឋ Brics ក្នុងខែតុលា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        2
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm