ការពពោះជំនួសបានកម្រើកជាថ្មីនៅកម្ពុជា ខណៈជំនាញកំពុងតាមប្រមាញ់មេខ្លោង

2024/11/20 11:36:22 pm        729

ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើក​ឡើងជាថ្មីនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​តាម​ប្រមាញ់​តាម​ចាប់​ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ជួញ​ដូរ​មនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុ​ប្រធានអ​ចិន្ត្រៃយ៍​គណៈ​ក​ម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន​អំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស របស់ជនល្មើសមានការប្រែប្រួល ដែលធ្វើឲ្យ​មាន​ភាព​ស្មុគស្មាញ ព្រោះករណីខ្លះ ជនល្មើស និងជនរងគ្រោះមានភាពច្រឡំគ្នា ។

លោកជំទាវ បន្តថា សម្រាប់បទល្មើសជួញដូរមនុស្សនោះ គឺភាគច្រើន​កើត​ឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ ហើយសម្រាប់ឆ្នាំនេះ ក៏បានឃើញនូវករណីថ្មីមួយទៀត ដែលកម្ពុជាបាន​បាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺការពពោះជំនួស ដែលករណីនេះបង្កឡើងដោយជនបរទេស គឺពួកគេបាន​ចាក់​មេ​ជីវិត​ពី​ក្រៅ​ប្រទេស ហើយមកសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅបន្តពួកគេ នឹង​លក់​ទារកទៅឲ្យបរទេសផ្សេងៗទៀត។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅតែមាន​ការ​សូម​ជួយ​អន្ត​រាគមន៍​ពីជនមួយចំនួន ប៉ុន្តែប្រមាណជា ៨០ភាគរយ មិនមែនជាករណី​អំពើ​ជួញ​ដូរ​មនុស្ស​នោះ​ទេ​ ព្រោះករណីខ្លះ ពួកគេជាជនបរទេស ហើយបានចូល និងរស់នៅដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយខ្លាចមានទោសទណ្ឌ ទើបបង្កើតរឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ។ជា​មួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយ និ​ង​ទប់​ស្កាត់​នូវករណីបទល្មើស អំពើជួញដូរមនុស្សបន្ថែមទៀត តាមរយៈអនុវត្តវិធានការ ឬផែន​ការ​ដែល​មាន​ស្រាប់ ឬស្វែងរកនូវវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការទប់ស្កាត់នូវបទល្មើសនេះ ជាមួយនឹង​ការ​បន្ត​កិច្ចសហប្រតិបត្តិការគ្រប់ដៃជាតិ និងអន្តរជាតិ រួមជាទាំងប្រទេសជិតជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm