ពលរដ្ឋលីបង់នៅមន្ទិលសង្ស័យក្រោយកិច្ចប្រជុំស្វែងរកបទឈប់បាញ់របស់ប្រេសិតពិសេសអាមេរិកនៅទីក្រុងបេរូត

2024/11/20 11:52:15 pm        71

នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់ បានបង្ហាញមន្ទិលសង្ស័យរបស់ខ្លួន រយៈពេល ១ថ្ងៃ ក្រោយអ្នកសម្របសម្រួលជាន់ខ្ពស់សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចទៅកាន់ប្រទេសលីបង់ សម្រាប់កិច្ចប្រជុំស្វែងរកបទឈប់បាញ់ ហើយលោកបាននិយាយថា មាននូវឱកាសពិតប្រាកដមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។

ប្រេសិតពិសេសសេតវិមានលោក Amos Hochstein មាននូវជំនួបជាមួយប្រធានសភាលីបង់លោក Nabih Berri កាលពីថ្ងៃអង្គារ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ យល់ព្រមលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក បើទោះបីជាមានសេចក្តីអត្ថាធិប្បាយមួយចំនួនលើខ្លឹមសារក៏ដោយ ។

នៅភាគកណ្តាលទីក្រុងបេរូត លោក Kamal el-Koush គឺជាពលរដ្ឋមួយរូបរបស់លីបង់ បាននិយាយថា លោកមានសុទិដ្ឋិនិយម ក្រោយសេចក្តីអត្ថាធិប្បាយរបស់លោក Berri លើកិច្ចពិភាក្សា ប៉ុន្តែបាល់ឥឡូវនៅជាមួយអាមេរិក ហើយនិងអ៊ីស្រាអែល ហើយវាអាស្រ័យលើគោលបំណងរបស់ទីក្រុងវ៉ាស៊ីងតោនលើប្រទេសលីបង់ ។

លោក Ahmad Shaib គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងបេរូត និយាយថា លោកយល់ឃើញថា លីបង់ចង់បានដំណោះស្រាយ ប៉ុន្តែលោកគិតថា វាមិនទំនងជាកិច្ចចរចានឹងទទួលបានបទឈប់បាញ់ភ្លាមៗនោះទេ ។

អ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហាររបស់ខ្លួន ក្រោយជម្លោះឆ្លងកាត់ព្រំដែនអស់រយៈពេលជិត ១ឆ្នាំជាមួយក្រុមហេសបូឡា ។

ក្រុមអាជ្ញាធរលីបង់ និយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣.៥៤៤នាក់ នៅលីបង់ ចាប់តាំងពីជម្លោះចាប់ផ្តើម ។

ដោយឡែក យោងតាមតួលេខរបស់អ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល ៤៣នាក់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ខណៈទាហាន ៧៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights ហើយនិងសង្រ្គាមនៅតំបន់ភាគខាងត្បូងលីបង់ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm