រដ្ឋមន្ត្រីការបរទេសទុយនេស៊ី លោក Mohamed Ali Nafti កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូពហុភាគី រវាងទុយនីស៊ី និងសហភាពអឺរ៉ុប (EU)។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសទុយនីស៊ី បាននិយាយថា លោករដ្ឋមន្ត្រីការបរទេស បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំមួយ ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប នៅក្នុងរដ្ឋធានីទុយនីស( Tunis) ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោករដ្ឋមន្ត្រីទុយនីស៊ី និងឯកអគ្គរដ្ឋទូត បានសម្លឹងឆ្ពោះទៅមុខការប្រារព្ធពិធី នៅឆ្នាំ ២០២៥ សម្រាប់ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងទំនាក់ទំនងរវាងទុយនីស៊ី និងសហភាពអឺរ៉ុប ហើយបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
ក្នុងកិច្ចប្រជុំនោះ Nafti បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ តាមរយៈវិធីសាស្រ្តដែលផ្តោតលើមនុស្សនិងគ្រប់ជ្រុងជ្រោយ ដែលនឹងរួមបញ្ចូលកម្មវិធីពង្រឹងសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តនៃជនអន្តោប្រវេសន៍មិនទៀងទាត់ នៅក្នុងប្រទេសទុយនេស៊ី ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។

