នៅក្នុងបឹងទឹកប្រៃរបស់ឈីលី ត្រីការ៉ាជី នៅរស់រាន ប៉ុន្តែពពួកសត្វត្រីធន់នឹងអាកាសធាតុមួយនេះ និងរស់នៅក្នុងបរិស្ថានអាក្រក់បំផុតស្ថិតនៅលើរយៈកម្ពស់ជាង ៣គ.មពីលើនីវ៉ូទឹកសមុទ្រ បច្ចុប្បន្នកំពង់ប្រឈមនឹងការគំរាមកំហែងផ្សេងទៀត ពីឧស្សាហកម្មជីករ៉ែ ។
លោក Miguel Allende គឺជាប្រធានមន្ទីរវិទ្យាស្ថាន Milenio សម្រាប់និយតកម្មហ្សែន ។
លោក Allende និយាយថា ឈីលីគឺជាបរិស្ថានមានតែមួយគត់ វាគឺជាកន្លែងមានតែមួយគត់នៅលើពិភពលោកដែលពុំមាននៅកន្លែងផ្សេងទៀត ។ សត្វត្រីទាំងអស់នេះ មាននៅទីនេះ ដូច្នេះហើយពួកយើងត្រូវតែអភិរក្សាវា ហើយការអភិរក្សនេះ គឺជាទំនួលខុសត្រូវរបស់ពួកយើងក្នុងមានជាប្រជាពលរដ្ឋ ក្នុងនាមជាប្រទេសមួយ ។
លោក Allende និយាយទៀតថា ត្រីឈ្មោះ Orestias Ascotanensis មានហ្សែនច្រើនប្រភេទដែលអាចជួយឲ្យវារស់រានបាននៅក្នុងបរិស្ថានដ៏អរិភាពមួយនេះ នោះរួមទាំងហ្សែន ធន់នឹងកម្រិតខ្ពស់នៃសារធាតុវិទ្យុសកម្មព្រះអាទិត្យ និងអំបិល ហើយនិងជាតិដែកខ្លាំង ក៏ដូចជាកំហាប់អុកស៊ីសែនទាប ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រុកមួយចំនួន ដូចជាលោកMauricio Anza Cruz និយាយថា ចំនួនត្រីទាំងនេះ កំពុងធ្លាក់ចុះច្រើន ។ លោកបានដាក់ការស្តីបន្ទោសលើការបូមទឹកបឹងអំបិលសម្រាប់សកម្មភាពជីករ៉ែទង់ដែង ៕