ក្រុមកសិករនំាគ្នាបិទព្រំដែនបារាំង-អេស្ប៉ាញ ដើម្បីតវ៉ាប្រឆាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Mercosur

2024/11/21 03:34:51 am        89

នៅថ្ងៃពុធនេះ ក្រុមប្រជាកសិករបារាំង នាំគ្នាបិទផ្លូវហាយវ៉េដែលតភ្ជាប់ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ ស្របពេលដែលបាតុកម្មនៅតែបន្តនៅទូទាំងប្រទេស ជុំវិញកិច្ចប្រជុំពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ម៉េកូស័រ(EU-Mercosur) ។

ការជំរុញឲ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងក្រុមប្រទេសអាមេរិកខាងត្បូងនៅក្នុងប្លុកម៉េកូស័រ បានធ្វើឲ្យមានការមិនពេញចិត្តរបស់កសិករចំពោះការប្រកួតប្រជែងមិនយុត្តិធម៌ និយតកម្មបន្ទុក និងប្រាក់ចំណូលកសិកម្មទាប ។

លោក Benjamin Bejada គឺជាកសិករគ្រាប់ធុញ្ញជាតិមួយរូប និយាយថា ពួកយើងសូមធ្វើការប្រឆាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-Mercosur ដោយសារតែវានឹងសម្លាប់កសិកម្មបារាំង ដោយសារពួកយើងមិនអាចប្រកួតប្រជែងគ្នាដោយយុត្តិធម៌ត្រឹមត្រូវ ចាប់តាំងពីមនុស្សទាំងអស់នេះ ពុំគោរពច្បាប់បរិស្ថានតែមួយដូចជាពួកយើង ។ វាពុំអាចទទួលយកបាននោះទេ ។

ក្រុមប្រជាកសិករខឹងសម្បារនាំគ្នាបិទច្រក Le Boulou ស្ថិតនៅលើផ្លូវហាយវ៉េបារាំង A49ឆ្ពោះទៅកាន់ខេត្ត Perpignan និងខេត្ត Montpellier ជាមួយនឹងកង់រថយន្ត និងត្រាក់ទ័ររបស់ពួកគេ ធ្វើឲ្យរថយន្តកកស្ទះជាខ្សែយ៉ាងវែង មិនអាចចូលទៅក្នុងប្រទេសបារាំងបាន ។

ក្រុមសហគមន៍ជីប Coordination Rurale ដែលឈរនៅពីក្រោយបាតុកម្មនេះ បានគំរាមបិទកំពង់ផែ និងមជ្ឈមណ្ឌលចែកចាយទំនិញផងដែរ ដើម្បីរឹតត្បិតការផ្គត់ផ្គង់ស្បៀងអាហារ បើសិនជាក្រុមអាជ្ញាធរមិនប្រកាសវិធានការបន្ទាន់ទេនោះ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm