សហរដ្ឋអាមេរិក ប្រើសិទ្ធិវ៉េតូសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់ហ្កាហ្សា ខណៈអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន៨៨នាក់

2024/11/21 04:25:22 pm        121

យោងតាមសារព័ត៌មាន Al Jazeera Arabic បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលកំពុងវាយលុកភាគខាងជើងតំបន់ហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៨ នាក់ក្នុងការវាយប្រហារពីរលើកលើសង្កាត់ Beit Lahiya និងសង្កាត់ Sheikh Radwan នៃទីក្រុងហ្កាហ្សា។ចំនួនពលរដ្ឋហ្កាហ្សាស្លាប់បានឡើងដល់ជិត៤៤.០០០នាក់ ខណៈអ៊ីស្រាអែលសម្រុកទម្លាក់គ្រាប់បែកពីលើអាកាសឥតឈប់ឈរ។

សហរដ្ឋអាមេរិក បានប្រើសិទ្ធិវ៉េតូសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានបទឈប់បាញ់បន្ទាន់នៅដែនដីហ្កាហ្សាក្នុងសង្គ្រាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយអាមេរិកបាននិយាយថា សេចក្ដីសម្រេចកាលពីថ្ងៃពុធមិនពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដែលក្រុមហាម៉ាសនៅតែបន្តឃុំខ្លួនទុកនៅឡើយ។

ទន្ទឹមនឹងនោះ ក្នុងប្រទេសលីបង់ កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងបង្ហាញសញ្ញានៃវឌ្ឍនភាព។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និយាយថា ប្រទេសរបស់លោកចង់បានសិទ្ធិធ្វើសកម្មភាពយោធាប្រឆាំងនឹងក្រុមហេសបូឡា ក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការប្រយុទ្ធ។

យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារ និងការប្រយុទ្ធរបស់អ៊ីស្រាអែលនៅលីបង់បានសម្លាប់មនុស្សជាង៣,៥០០នាក់ និងរបួស១៥,០០០នាក់ ។ សង្គ្រាមបានធ្វើឲ្យមនុស្សជិត ១,២ លាននាក់រត់ភៀសខ្លួនចេញពីលំនៅឋាន ឬមួយភាគបួននៃចំនួនប្រជាជនលីបង់។

ខាងអ៊ីស្រាអែលវិញ ទាហានចំនួន៨៧នាក់ និងជនស៊ីវិល ៥០នាក់ រួមទាំងកម្មករបរទេសធ្វើការតាមមកសិដ្ឋានមួយចំនួន ត្រូវបានសម្លាប់ដោយគ្រាប់រ៉ូកែត យានដ្រូន និងមីស៊ីល។ ក្រុមហេសបូឡាបានចាប់ផ្តើមបាញ់ចូលអ៊ីស្រាអែលមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ បង្កឱ្យជម្លោះអូសបន្លាយដល់សព្វថ្ងៃនេះ នៅក្នុងដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm