ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2024/11/21 05:13:57 pm        225

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី លើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចធិបតីបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រកាសថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យា ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ នៅកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ ដូច្នេះកូនអ្នកនេសាទ ឬកូនអ្នកកសិករ អ្នកស្រែចម្ការ ក៏អាចក្លាយជាមន្រ្ដីរាជការ អ្នកដឹកនាំនៅតាមបណ្ដាក្រសួង ស្ថាប័ននានា ក៏ដូចជាអ្នកជោគជ័យនៅក្នុងជំនួញផងដែរ លទ្ធផលទាំងនេះ គឺអាស្រ័យទៅលើការអប់រំរបស់ពួកគេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យ ឧស្សាហកម្ម និងកម្មន្តសាល និងបច្ចេកវិទ្យា ជាវិស័យអាទិភាពចំបងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគលើវិស័យនេះ ដើម្បីអនុវត្តនៅឆ្នាំ ២០២៥ ខាងមុខ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យសិក្សាបន្ថែមលើការស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែបន្ថែមនៅលើទឹកដីខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកញ្ជូន វិស័យទេសចរណ៍នៅខេត្តសៀមរាប។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារតែបញ្ហាសេដ្ឋកិច្ចសាកលប្រទេសជិតខាងកម្ពុជាមួយចំនួនមានបញ្ហាអតិផរណា ដែលបណ្ដាលឱ្យទំនិញមួយចំនួនឡើងថ្លៃរហូតដល់ទៅ ៣០% ប៉ុន្ដែប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន មិនឱ្យមានបញ្ហាអតិផរណានេះ កើតឡើងឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតថា ប្អូនអាចធ្វើការងារធំជោគជ័យទៅបាន ទាល់តែប្អូនអាចធ្វើការងារជោគជ័យពីតូចៗទៅជាមុនសិន ខណៈដែលរាជរដ្ឋាភិបាលក៏បានអនុវត្តបែបនេះដែរ គឺអនុវត្តឱ្យបានល្អតាំងតែពីការងារតូច ល្អិត ទៅតែម្ដង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យប្រើប្រាស់ចំណេះដឹងឱ្យសាកសមជាបញ្ញវន្ត កុំពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ និស្សិតដែលខិតខំសិក្សារៀនសូត្រត្រូវយកចំណេះដឹងមកសម្រេចចិត្តដោយឯករាជ្យ ម្ចាស់ការលើខ្លួនឯង ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យយកចំណេះរបស់ខ្លួនដែលបានខិតខំរៀនសូត្រ យកទៅអនុវត្តឱ្យស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ កុំយកចំណេះទៅអនុវត្តខុស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេចបន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បី តែផលប្រយោជន៍នយោបាយរបស់ពួកគេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជាសាធារណៈជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្ត ការដែលមាន តាមច្បាប់ និងបច្ចេកទេសអន្តរជាតិ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការស្នើឱ្យរដ្ឋាភិបាលបញ្ចេញឯកសារ និងយុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។ សម្ដេចធិបតីបន្ថែមថា ចង់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សូមរង់ចាំមើលលទ្ធផល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនឱ្យបានប្រយោជន៍ជាអតិបរមា(ច្រើនបំផុត)ដល់កម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រោយកម្ពុជាបោះបង្កោលព្រំដែនដីគោក និងព្រំដែនទឹកចប់សព្វគ្រប់ដែនដីកម្ពុជា អាចកើនឡើងលើពីផែនទីកំណត់បច្ចុប្បន្ន ដូច្នេះបងប្អូនដែលទៅចាក់សាក់លើទំហំផ្ទៃដី បច្ចុប្បន្នអាចត្រូវលុបចេញ និងផ្លាស់ប្ដូរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ខិតខំយករឿងព្រំដែនមកនិយាយ ដូចជារឿងកោះគុតជាដើម មកបន្តបំភ្លៃព័ត៌មាន គឺដើម្បីឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ពួកគេ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm