ផែន​ការណ៍​អនុវត្ត​វិមជ្ឈការ និង​សហវិមជ្ឈការ ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ទោះបី​ប្រទេស​ជួប​វិបត្តិ​កូ​វីដ​ក្តី​

2021/10/22 01:52:07 am        296

​ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិកា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប បាន​លើកឡើងថា ផែន​ការណ៍​អនុវត្ត​វិមជ្ឈការ និង​សហវិមជ្ឈការ បាន​ប្រព្រឹត្តិ​យ៉ាងរ​លូ​ន បើទោះបីជា​ប្រទេស​ជួប​វិ​ប​ត្ត​នៃ​មេរោគ​កូ​វីដ​១៩​ក៏ដោយ​នោះ​។​

​ថ្លែង​នៅក្នុង កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២១ តាមរយៈ​វិ​ដេ​អូ​ហ្ស៊ួ​ម សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​បើទោះបី​ប្រទេស​យើង​ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​បាន​នឹង​កំពុង​ជួប​ស្ថានភាព​លំបាក ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បានអូសបន្លាយ​ពេលវេលា​តាំងពី​ដើមឆ្នាំ​២០២០​រហូតមកដល់​ពេលនេះ​ក៏ដោយ ក៏​យើង នៅតែ​បន្ត​រួមសហការ​គ្នា​ក្នុងការ​រៀបចំ និង​អនុវត្ត​កិច្ចការ​ជា​អាទិភាព និង​ចាំបាច់​នានា ដើម្បី​ធានា​ដល់​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង ព្រមទាំង​រក្សាបាន​នូវ​និរន្តរភាព ការបំពេញ​ការងារ​តាម​វិស័យ​ជំនាញ​នានា​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ការជំរុញ​កិច្ចដំណើរការ កំណែទម្រង់​នានា​ផងដែរ​»​។​

​ការកោះប្រជុំ​លើក​ទី​១៩​រប​ស់គ​.​ជ​.​អ​.​ប​.​នាពេលនេះ គឺ​ក្នុង​គោលបំណង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​និង​បញ្ហា​ប្រឈម​នានា​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុងអំឡុង​ឆ្នាំ​២០២០ និង​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ ជាពិសេស​ការពិនិត្យ​លើ​សេចក្តីព្រាង ឯកសារ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ សម្រាប់ អនុវត្ត​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣០ ដែល​គ្រោង​នឹងដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​នា​ដើម ខែវិច្ឆិកា​ខាងមុខនេះ​។​

​​រាជរដ្ឋាភិបាល​បាន អនុវត្ត​បញ្ចប់​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ​ដំណាក់កាល​ទី​១ (២០១០-២០២០) ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ដាក់ឱ្យ​ដំណើរការ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្របតាម​គោលការណ៍​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​រួមជាមួយ​ការផ្ទេរ​មុខងារ និង​ធនធាន​ចាំបាច់​នានា​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការអភិវឌ្ឍន​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​។

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​គោលបំណង​ជម្រុញ​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​ស​សហ​មជ្ឈការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​រៀបចំ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ សម្រាប់​រយៈពេល​១០​ឆ្នាំ​បន្ថែមទៀត គឺ​ចាប់ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣០ ដើម្បី​សំដៅ​បន្ត​ពង្រឹង​ស្ថាប័ន​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់​តែមាន​សក្តានុពល​ក្នុងការ​ចូលរួមចំណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល នោះ​គឺ​ការស្ដារ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការបន្ត​ជំរុញ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នាពេល​ឆាប់ៗ ខាងមុខនេះ​៕​ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm