ព្យុះដ៏កាចសាហាវនៅភាគពាយព្យអាមេរិក សម្លាប់មនុស្ស ២នាក់ និងប៉ះពាល់អ្នកស្រុកកន្លះលាននាក់

2024/11/21 05:50:09 pm        102

ព្យុះដ៏ខ្លាំងក្លាមួយបានបោកបក់ទៅលើរដ្ឋ វ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២០ វិច្ឆិកា) បង្កផលប៉ះពាល់យ៉ាងទូលំទូលាយ ដោយកាត់ផ្តាច់ចរន្តអគ្គិសនីដល់មនុស្សជាងកន្លះលាននាក់ ខណៈរំខានដល់ការធ្វើដំណើរតាមដងផ្លូវ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និង ២នាក់រងរបួស។

យោងតាមក្រុមអ្នកព្យាករបានឱ្យដឹងថា កម្លាំងខ្យល់អាចធ្លាក់ចុះពាសពេញតំបន់នៅពាក់កណ្តាលថ្ងៃ ប៉ុន្តែព្យុះដ៏កាចសាហាវនេះបានឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា (California) ហើយរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅចុងសប្តាហ៍នេះ។

ព្យុះដែលមានកម្លាំងខ្យល់ព្យុះត្រូពិចក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់ប្រហែល ១១០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានបំផ្លាញដើមឈើ និងបណ្ដាញខ្សែភ្លើងជាច្រើន។ លំនៅឋាន និងអាជីវកម្មជាង ៥៣០.០០០ទីតាំង នៅរដ្ឋវ៉ាស៊ីនតោន ភាគនិរតីរដ្ឋ អូហ្គិន (Oregon) និងភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា គឺពុំមានថាមពលឡើយ នេះបើយោងតាមគេហទំព័រតាមដានការដាច់ចរន្ត Poweroutage.us ដោយធ្លាក់ចុះពីតួលេខជាង ៦០០.០០០ទីតាំង នៅមុននោះ។

សាលារៀននៅទូទាំងភាគខាងលិចរដ្ឋវ៉ាស៊ីនតោន បានលុបចោល ឬពន្យារពេលការចាប់ផ្ដើមថ្នាក់ថ្មីនៅថ្ងៃបន្ទាប់ ហើយអ្នកជំនាញឧតុនិយមនៃសេវាអាកាសធាតុជាតិ បាននិយាយថា ព្យុះនេះត្រូវបានគេហៅថា "ព្យុះស៊ីក្លូនគ្រាប់បែក" ដោយសារវាកើនឡើងកម្លាំងកាន់តែខ្លាំងក្លាយ៉ាងឆាប់រហ័ស ហើយនឹងបញ្ឈប់នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm