ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុង ផាលមីរ៉ា របស់ប្រទេសស៊ីរី បានសម្លាប់មនុស្ស ៣៦ នាក់

2024/11/21 06:10:27 pm        133

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងប្រវត្តិសាស្ត្រផាលមីរ៉ា (Palmyra) របស់ប្រទេសស៊ីរីបានសម្លាប់មនុស្ស ៣៦ នាក់ និង៥០នាក់របួសជាងកាលពីថ្ងៃពុធទី២០វិច្ឆិកាសប្ដាហ៍នេះ បន្ទាប់ពីបានវាយប្រហារទៅលើអគារលំនៅដ្ឋាន និងតំបន់ឧស្សាហកម្មមួយ។

យោធាអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលសួរពីការវាយប្រហារនោះ។សារព័ត៌មាន SANA បាននិយាយដោយដកស្រង់សម្តីមន្ត្រីយោធាថា នៅម៉ោងប្រហែល១កន្លះរសៀលថ្ងៃនេះ សត្រូវអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសពីទិសដៅនៃតំបន់al-Tanfដាក់គោលដៅលើអគារមួយចំនួននៅក្នុងទីក្រុងផាលមីរ៉ា ក្នុងតំបន់វាលខ្សាច់របស់ប្រទេសស៊ីរី ដែលឈានដល់ការសម្លាប់មនុស្សចំនួន ៣៦នាក់ និងបណ្ដាលឲ្យមនុស្ស៥០នាក់ផ្សេងទៀតរងរបួស។

ប្រភពដដែលបានបន្ថែមថា ការវាយប្រហារនេះ ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដល់អគារដែលជាគោលដៅ និងតំបន់ជុំវិញ។

កាលពីថ្ងៃព្រហស្បតិ៍១៤វិច្ឆិកាថ្មីៗនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារលំនៅឋានក្នុងរដ្ឋធានីដាម៉ាស់ ក៏បានឆក់យកជីវិតមនុស្ស១៥នាក់ផងដែរ។

អ៊ីស្រាអែលបាននិងកំពុងវាយប្រហារលើគោលដៅទាំងឡាយពាក់ព័ន្ធនឹងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបានបង្កើនការវាយឆ្មក់បែបនេះចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុនមក ពោលគឺក្រោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសទៅលើអ៊ីស្រាអែលដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាដល់សព្វថ្ងៃ។

យោធាអ៊ីស្រាអែលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានវាយប្រហារផ្លូវឆ្លងកាត់នៅតាមព្រំដែនស៊ីរី-លីបង់ ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនអាវុធទៅឲ្យក្រុមហេសបូឡា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm