សភា​នឹង​បើក​សម័យប្រជុំ​ពាក់ព័ន្ធ​វិសោធនកម្ម​កំណត់​សញ្ជាតិ​តែមួយ​នា​សប្តាហ៍​ក្រោយនេះ​

2021/10/22 02:42:02 am        521

​ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់ BTV ឲ្យ​ដឹងថា នៅ​ដើម​សប្តាហ៍​ក្រោយនេះ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​អនុម័ត​ជុំវិញ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​អំពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៤​រូប ។

​ថ្លែងប្រាប់​BTV តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ការស្នើ​ពី​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ជុំវិញ​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់​ដឹក​ជាតិ​កំពូល​ចំនួន​៤​រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​ពិនិត្យ សិក្សា បញ្ចប់​រួចរាល់ ខណ​:​នៅ​ថ្ងៃស្អែក​នេះ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​។

​ឯកឧត្តម ឡេង ប៉េងឡុង បាន​បញ្ជាក់ថា គណៈកម្មការ​ជំនាញ​បាន​សិក្សា ពិនិត្យ និង​ពិគ្រោះ​យោបល់​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​ក្រុមប្រឹក្សា​អ្នកច្បាប់​ផងដែរ ខណៈ​នៅ​ដើម​សប្តាហ៍​ក្រោយ​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីស្នើ​នេះ​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ បាន​ផ្តោតជាសំខាន់​ទៅលើ​ប្រធានព្រឹទ្ធសភា​, ប្រធានរដ្ឋសភា​, នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​មេដឹកនាំ​មានការ​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើ​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ប្រទេសជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា និង​ការប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ជាតិ ឬ ការបង្គាប់​បញ្ហា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm