ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់

2024/11/21 07:37:02 pm        305

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំ ទៅក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូច ដែលបានកំពុងតែវង្វេងប្រវត្តិសាស្រ្តនោះថា កុំបង្វែរស្ថានការណ៍ឲ្យក្តៅ និងញុះញង់អុចអាលពលរដ្ឋឲ្យមានការយល់ច្រឡំខុសពីការពិតទាក់ទងនឹងបញ្ហាកោះគុតឲ្យសោះ ខណៈកោះនេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ក៏បានកំពុងរកដំណោះស្រាយគ្នាជាទ្វេភាគី​ និងដោយសន្តិវិធីផងដែរ។

ផ្ញើសារចេញពីកម្មវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះមានក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមាន​ក្រុមក្បត់ជាតិ​បីជំនាន់​នៅពីក្រោយខ្នងធ្វើ ​ការញុះញង់អុចអាលនោះ បានកំពុងយកបញ្ហាកោះគុត​បញ្ឆេះ​ពលរដ្ឋ​ឲ្យមានការ​ភ័នច្រឡំ​ធ្វើបាតុកម្មប្រឆាំង នឹងរាជរដ្ឋាភិបាល និងរុញរាជរដ្ឋាភិបាលឲ្យប្តឹងភាគីថៃ​ទៅកាន់តុលាការយុត្តិធម៌អនុ្តរជាតិ ICJ ហើយតាមរយៈការ​ញុះញង់​ពី​ជនអគតិទាំងនោះអាច​នឹង​ធ្វើឲ្យកម្ពុជា និងថៃមើលមុខគ្នាមិនចំ ​រហូតអាចឈានដល់ផ្ទុះអាវុធផងដែរ។ សម្តេចតេជោ បានបន្ថែមទៀតថា «ដំបៅមិនឈឺយកឈើចាក់»។

សម្តេចតេជោ ហ៊ុន សែន​ ក៏បានបញ្ជាក់ផងដែរថា ការប្តឹងផ្តល់គ្នាទៅតុលាការយុត្តិធម៌អន្តរជាតិ​លើ​បញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច​នៅក្រៅប្រទេសនោះ មិនមែន​ជា​ការងាយស្រួលនោះទេ ​ខណៈបញ្ហាកោះគុតនេះ កម្ពុជាមានក្រុមក្បត់ជាតិបីជំនាន់ជាអ្នកបញ្ឆេះ ហើយខាងភាគីថៃ ក៏មានក្រុមជ្រុលនិយម បានកំពុងបញ្ឆេះរឿងនេះដែរ ដែលកត្តានេះ អាច​នឹងធ្វើឲ្យកម្ពុជា ​និងថៃមានបញ្ហា ​ដាក់គ្នាដូចករណី​ប្រាសាទព្រះវិហារ និងកោះតាក្របីយ៉ាង​ដូច្នេះដែរ៕ អត្ថបទបាន ចក់



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm