តម្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់​ឡើងថ្លៃ ធ្វើ​ឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា​ធ្លាក់​ចុះ​

2021/10/22 02:57:37 am        452

​ភ្នំពេញ៖ ក្នុង​រយៈពេល ​៩​ខែ ឆ្នាំ​២០២១ ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មានការ​ធ្លាក់​ចុះ ដោយសារ​តម្លៃ​ដឹកជញ្ជូន​ឡើងថ្លៃ​, កង្វះ​ទូ​កុងទឺណ័រ​, ការកាត់បន្ថយ​ការបញ្ជាទិញ និង​តម្រូវការ​អង្ករ​ក្រអូប​ថយចុះ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ​។​

​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម គិត​ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ អង្ករ​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ចំនួន ៤១០ ៦៩៨​តោន គឺ​ធ្លាក់ចុះ​ប្រមាណ ៧៨ ០៧៧​តោន ពោល​ថយចុះ ១៥,៩៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០​។​

​យោងតាម​ឯកឧត្តម វេ​ង សា​ខន បញ្ហា​ចម្បងៗ ដែល​ធ្វើឱ្យ​ការនាំចេញ​អង្ករ​ធ្លាក់ចុះ​នោះ​គឺ បណ្ដាលមកពី​តម្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់ ឡើងថ្លៃ​ពី ​១៥០០​ដុល្លារ ដល់​ចន្លោះ​ពី​៧ ០០០-៨ ០០០​ដុល្លារ ក្នុង​មួយ​កុង​ទឺ​ណ័រ ដែលមាន​ទំហំ​២០​ហ្វី​ត​។

​តម្លៃ​ការដឹកជញ្ជូន​ថ្លៃ​នេះ បាន​ជះឥទ្ធិពល​ដល់​ការបញ្ជាទិញ​របស់​ឈ្មួញ ដោយ​រងចាំ​ថ្លៃ​ដឹកជញ្ជូន​ធ្លាក់​ថ្លៃ​វិញ និង​ពិចារណា​លើ​ការទិញចូល​។ ដោយសារ​បញ្ហា​នេះ ការបញ្ជាទិញ​សម្រាប់តែ​ផ្គត់​ផ្គត់​តម្រូវការ​ជាក់ស្ដែង​ប៉ុណ្ណោះ ដោយ​មិន​សម្រាប់​ស្តុក​ទុក​ឡើយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ​ភស្តុភារ​កម្ម​នៅ​កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ថា វិស័យ​ដឹកជញ្ជូន​នឹងមាន​ការ​ងើប​ឡើងវិញ បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ ផែន​ការបើក​ប្រទេស​ឡើងវិញ​ដោយ​បន្ថយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផ្សេង​ជាដើម​។

​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១ តុលា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី​ថា ចាប់តាំងពី​មាន​ស្ថានភាព​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​ក្នុង​ឆ្នាំ​២០២០ រហូតមកទល់​សព្វថ្ងៃ​នេះ វិស័យ​ដឹកជញ្ជូន​នៅតែមាន​បញ្ហា​ប្រឈម ប៉ុន្តែ​ក៏​មើលឃើញថា មកដល់​បច្ចុប្បន្ននេះ​ទោះបីជា​យ៉ាងណា​ដោយសារ​មានការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​សឹងតែ​១០០% និង​ឈានដល់​ដូ​ស​ជំរុញ​ថែមទៀត​។

​ថ្មីៗ​នេះ​ក៏​ទទួលបាន​ព័ត​មាននូវ​ការរៀបចំ​កាត់បន្ថយ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ទាំងនេះ​ជា​ក្តី​រំពឹង និង​ជឿជាក់​ក្នុង​ការបើក​ប្រទេស​ឡើងវិញ ដែល​ក្នុងនាម​វិស័យ​ឯកជន​គឺ​លោក​សង្ឃឹមថា នឹងមាន​ការ​ងើប​ឡើងវិញ​។​

​ដោយឡែក ការដឹកជញ្ជូន​តាមផ្លូវ​ទឹក លោក​បាន​លើកឡើងថា ហាក់​មិនមាន​ការរាំងស្ទះ​ទេ ប៉ុន្តែ​ក៏មាន​កត្តា​២​ដែរ ដែលជា​ផលប៉ះពាល់​ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម ដូចជា​១.​អង្ករ​ដែល​ត្រូវ​នាំចេញ​ឆ្លង​ទ្វីប ដូចជា​ទៅ​អាម៉េរិក និង​សហគមន៍​អឺរ៉ុប​ជាដើម ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ឡើង​ខ្ពស់​ហួសហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ដែល​អាច​និយាយ​ថា ឡើង​១​គុណ​នឹង​១០​តាម​កប៉ាល់ទឹក​ដែល​ឆ្ងាយ និង​២.​កង្វះ​ទូ​កុងតឺន័រ​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm