គ្រូ​កោះកុង​ថា ​ប៉ះ​ត្បូងឃ្មុំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​មិន​ងាយស្រួល​ឡើយ​

2021/10/22 05:42:56 pm        96

​បាល់ទាត់៖ លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីថា​ ការជួប​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត​ត្បូងឃ្មុំក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ នា​ចុង​សប្ដាហ៍​នេះគឺ​មិន​ងាយស្រួល​ឡើយ ព្រោះ​ត្បូងឃ្មុំជា​ក្រុម​មានបទពិសោធន៍​ជោគជាំ​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពាន​ថ្នាក់​ខេត្ត​នេះ។​

​គ្រូបង្វឹក​មានបទពិសោធន៍​ដឹកនាំ​ក្លិប​ធំៗនៃ​លី​គ​កំពូល​កម្ពុជាបាន​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ខេត្ត​ត្បូងឃ្មុំ នឹងមាន​ភាព​តានតឹង​ជាង​ការប្រកួត​មុនៗ ព្រោះ​ត្បូងឃ្មុំ​ជា​ក្រុម​មួយដែល​ឆ្លងកាត់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ​ច្រើនដង ពោលគឺ​សរុប ៣​ដង​ហើយ​ទាំង​លើក​នេះ។ ម្យ៉ាង​កីឡាករ​ត្បូងឃ្មុំ ក៏មាន​បទពិសោធន៍​ច្រើន​ក្រាស់ក្រែល​ក្នុង​ពានរង្វាន់​នេះ និង​មាន​កីឡាករ​ល្អៗ​ច្រើន​ទៀត​ផង។​ ​មួយវិញទៀត ខេត្ត​ត្បូងឃ្មុំគឺមាន​ពេល​សម្រាក​ប្រមូល​កម្លាំង​ច្រើន​គ្រប់គ្រាន់ បន្ទាប់ពី​ពួកគេ​ទទួលបាន​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ កាលពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ​ខេត្តបាត់ដំបង។ ការណ៍​នេះទើប​លោក​ចាត់ទុក​ការប្រកួត​នេះគឺជា​ជំនួប​ដ៏​តានតឹង​សម្រាប់​ក្រុម​ខ្លួន តែ​លោក​ក៏​មិន​បារម្ភ​នោះទេ ដ្បិត​លោក ហុក សុ​ជីវ័ន សង្កត់ធ្ងន់ថា អ្វីៗ​សំខាន់​ទៅលើ​ការរៀបចំ​លើ​ទីលាន​ផ្ទាល់ ថា​តើ​កីឡាករ​ខាង​ណា​រៀបចំខ្លួន​បានល្អ​ជាង​ប៉ុណ្ណោះ។​

​គួរ​បញ្ជាក់ថា ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​ទាំងពីរនឹងធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​២៣ ខែតុលា​ចុង​សប្ដាហ៍​នេះនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ក្រោម​ការផ្សាយ​ផ្ទាល់​ដោយ​ក្រុមការងារ​ទូរទស្សន៍ BTV-News។ នេះ​ជា​លើកដំបូង​ហើយ ដែល​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ខេត្ត​ត្បូងឃ្មុំបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ៣​ដង​មកហើយដោយ ២​លើក​មុន​ទទួលបាន​ជើងឯក​ម្ដងកាលពី​ឆ្នាំ​២០១៩ និង​ជើងឯក​រង​ម្ដងកាលពី​ឆ្នាំ​២០២០ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm