សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺ​អេដស៍នៅកម្ពុជា

2024/11/21 10:16:11 pm        220

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជា​អធិបតី​បើក​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​សកម្មភាព សម្រាប់​ឆ្នាំ​២០២៥ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​របស់​យើង, នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែង​នៅក្នុងពិធីបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ យើង​បាន​បំពេញ​ភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការ​ធ្លាក់​ចុះ​នៃ​ហិរញ្ញ​ប្ប​ទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់​គ្នា​ចាប់​ផ្តើម​បំពេញ​តួនាទី​ក្នុង​ភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុស​ត្រូវ​របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជា​មួយ​អង្គ​ការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និង​ជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួល​សេវា​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ(គោលដៅ៩៥-៩៥-៩៥ យើង​សម្រេច​បាន​៨៩-៩៨-៩៨)។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​សុឆន្ទៈ​នយោបាយ​ដ៏​មោះមុត​ឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការ​គំរាម​កំហែង​ពី​មេរោគអេដស៍ និង​ជំងឺ​អេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំ​ទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យ​ឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។នៅក្នុងដំណើរការ អង្គសន្និបាត​បាន​ស្តាប់​បទ​បង្ហាញ​ស្តីពី៖១- ទិន្នន័យការត្រួតពិនិត្យដែល ដឹកនាំដោយសហគមន៍(Community Led Monitoring, CLM) ដើម្បីពន្លឿនដំណោះស្រាយឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥, ២- ឥរិយាបថប្រឈមរបស់យុវវ័យ, ៣- វិធីសាស្ត្រទប់ស្កាត់ការចម្លង មេរោគអេដស៍ ម=ម, ៤- លទ្ធ​ផល​នៃ​គម្រោងពង្រឹងប្រព័ន្ធសហគមន៍, ៥- ការផ្តល់សេវាមេត្រី នៅមណ្ឌលសុខភាពទួលគោក, ៦- បទ​ពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅខេត្តព្រៃវែង, ៧- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការ​ឆ្លើយ​តប​នឹងមេរោគអេដស៍និងជំងឺអេដស៍នៅរាជធានីភ្នំពេញ និង៨- លទ្ធផល​បឋម​នៃ​ការ​វាយ​តម្លៃ​កម្ម​វិធីបង្ការមេរោគអេដស៍ជាពហុវិស័យ ក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        101
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm