អ្នកចាំទី​ជម្រើសជាតិ កែវ សុខ​សិលា បន្ដ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩

2021/10/22 05:52:17 pm        46

បាល់ទាត់៖ ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ម្នាក់ទៀតគឺ​អ្នកចាំទី កែវ សុខ​សិលា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយបន្ទាប់ពី​ទទួលបាន​លទ្ធផល​ធ្វើតេស្ដ PCR អវិជ្ជមាននៅ​រសៀល​ថ្ងៃទី​២១ ខែតុលា​ម្សិលមិញ។ ​កែវ សុខ​សិលា គឺជា​កីឡាករ​ជម្រើសជាតិ​កម្ពុ​ជាទី​២ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​ជាស​កល​នេះបន្ទាប់ពី​ខ្សែការពារ សារ៉េត គ្រី​យ៉ា ដែល​បានជា​សះស្បើយ​មុនគេកាលពី​ថ្ងៃទី​១៨ ខែតុលា​កន្លងទៅ។​

​ដោយឡែក​កីឡាករ ៤​នាក់​ទៀតរួមមាន ចាន់ វឌ្ឍនាកា​, គួច សុ​កុម្ភៈ​, សឿ​យ វិសាល និង អ៊ា​ន ពិសី បច្ចុប្បន្នកំពុង​រង់ចាំ​លទ្ធផលបន្ទាប់ពី​ពួកគេ​បានធ្វើ​តេស្ដ PCR រួចរាល់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​គ្រប់ ១០​ថ្ងៃតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​បា​រ៉ែ​ន។​ ​គួរ​ដឹងថា បច្ចុប្បន្ន​កីឡាករ​ដែលជា​សះស្បើយ​មុនរួមមាន សារ៉េត គ្រី​យ៉ា និង កែវ សុខ​សិលា ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល ហើយ​ទៅ​ស្នាក់នៅ​រួមគ្នា​នៅ​សណ្ឋាគារ​មួយដើម្បី​រង់ចាំ​មិត្ត​រួម​ក្រុម ៤​នាក់​ផ្សេងទៀតហើយ​បន្ទាប់ពី​ជាសះស្បើយ​ទាំងអស់គ្នាទើប​ពួកគេ​ត្រឡប់​មាតុភូមិ​វិញ។​

​សូមបញ្ជាក់ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូបបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​នក្នុងការ​ប្រកួត​ជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Asian Cup China 2023 ជាមួយ​ក្រុម​កោះ​ហ្គាំ ស្របពេល​ក្រុម​គោព្រៃ​កម្ពុជាបាន​យកឈ្នះ​ក្រុម​ដែន​កោះ​របស់​សហរដ្ឋអាមេរិក​នេះទាំង ២​ជើងក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ​៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm