មន្រ្តី ACU លើកទឹកចិត្តពលរដ្ឋឱ្យរាយការណ៍អំពីអំពើពុករលួយ

2024/11/21 10:41:45 pm        423

ជាថ្មីម្តងទៀត មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និង​ជាពិសេសយុវជនគួររាយការណ៍មក ACU ប្រសិន​បើ​ជួប​ប្រទះ​អំពើ​ពុក​រលួយ​។​ ការ​រាយ​ការណ៍​នេះ គឺជាការចូលរួមចំណែកប្រឆាំងអំពើពុករលួយ ដើម្បីឱ្យសង្គមមានភាពស្អាតស្អំ។

លោកស្រី សុខ សុផាន់នី ប្រធានក្រុមទី១នៃយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ៩ធ្នូ ឆ្នាំ២០២៤» នៅថ្ងៃទី២១ខែវិច្ឆិកានេះ បានបន្តដឹកនាំ​ក្រុម​ការ​ផ្សព្វ​ផ្សាយ​ពី​ចំណេះដឹង និងការប្រឆាំងអំពើពុករលួយ ដល់លោកគ្រូ អ្នកគ្រូ សិស្ស នៅវិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ស្ថិតនៅរាជធានីភ្នំពេញ។

ក្នុងពេលចុះផ្សព្វផ្សាយយុទ្ធនាការខាងលើ លោកស្រី សុខ សុផាន់នី បានលើកទឹក​ចិត្ត​ដល់​លោក​គ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​សេវា​គ្រប់​បែបយ៉ាងឱ្យរក្សាបានភាពស្អាតស្អំ និងយុត្តិធម៌។ លោកស្រីបន្តថា ការរាយការណ៍​មក​អង្គភាព​ACU អាចធ្វើទៅបានតាមរយៈទូរស័ព្ទទៅលេខ១២៨២ ដោយឥតគិតថ្លៃ និងអាច​សរសេរ​​ពាក្យ​បណ្ដឹង​ដាក់​តាម​ប្រអប់​សរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មហា​វិថី​ព្រះ​មុន្នី​វង្ស និងមហាវិថីព្រះនរោត្តមជាដើម។

គ្រូបង្រៀន និងសិស្សនៅវិទ្យាល័យជាស៊ីមបឹងកេងកង បានប្តេជ្ញាថា នឹងចូលរួម​ប្រឆាំង​អំពើ​រពុក​រលួយ​មិន​ឱ្យកើតមាននៅក្នុងសាលារៀន និងសង្កមជាតិឡើយ។

គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តផ្សព្វផ្សាយុទ្ធនាការ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅតាមសាលារៀន និងទីប្រជុំជននានា រហូតដល់ថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃប្រារព្ធទិវា។ ក្នុងឆ្នាំនេះ ការប្រារព្ធ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ៩ ធ្នូ»ធ្វើឡើងក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្តស្រលាញ់គាំទ្រ»។  

ដើម្បីចូលរួមប្រឆាំងអំពើពុករលួយប្រជាពលរដ្ឋ ត្រូវចូលរួម​ដូចជា៖ កុំ​ចូល​រួម​ក្នុង​សកម្ម​ភាព​អំពើ​ពុក​រលួយ​,ជួយ​គាំទ្រ​ដល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​អំពើ​ពុក​រលួយ, ណែនាំ​ដល់​សមាជិក​គ្រួសារ​ពីផលវិបាកនិងកុំឱ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមឃ្លាំមើល និងរាយការណ៍​អំពី​អំពើ​ពុក​រលួយទៅអង្គភាពពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        77
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm